មួយថ្ងៃប្លន់ម៉ូតូ២ករណីបានសម្រេចមួយលើកនិងមិនបានសម្រេចមួយលើកនៅខណ្ឌឬស្សីកែវ
ភ្នំពេញ៖អស់ទាស់មួយថ្ងៃក្រុមចោរប្លន់បានចេញធ្វើសកម្មភាពប្លន់យកម៉ូតូ២លើកនៅខណ្ឌឬស្សីកែវខណះពេលសមត្ថកិច្ចអត់ងងុយមួយភាំង។
បើយោងតាមសម្តីនារីរងគ្រោះម្ចាស់ម៉ូតូស្កុបពីដែលក្រុមជនសង្ស័យមួយក្រុមវាយប្លន់បានសម្រេចយកទៅបាត់បានបញ្ជាក់ឲ្យដឹងថាមុនពេលកើតហេតុកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៩ពួកគាត់បានឌុបគ្នាចេញពីធ្វើការនៅផ្លូវលេខ៥១៨ខណះពេលជិះចូលច្រកក្លោងទ្វារវត្តញាណរង្សីនៅចំនុចផ្លូវបេតុងភូមិទួលគោកសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវស្រាប់តែលេចមុខជនសង្ស័យមួយក្រុមបាននាំគ្នាមកស្ទាក់រួចធ្វើសកម្មភាពវាយប្លន់ច្រានជនរងគ្រោះបណ្តាលឲ្យដួលរួចជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថភាពក្រោយពេលកើតហេតុនារីរងគ្រោះបានត្រឹមតែនាំគ្នាដាក់ពាក្យបណ្តឹងប៉ុណ្ណោះ។
ដោយឡែកនៅផ្លូវរថភ្លើងប្លុកតំបន់ចែកចាយនិងប្រើប្រាស់គ្រឿងញៀននិងជាកន្លែងប្រមូលផ្តុំបនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនៅភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវមានជនសង្ស័យមួយក្រុមស្ទាក់បំរុងប្លន់យកម៉ូតូពីបុរសម្នាក់មិនបានសម្រេចដោយជនរងគ្រោះដកសោម៉ូតូចេញរួចរត់ស្រែកឲ្យគេជួយទាន់។
ជុំវិញករណីក្រុមចោរចេញប្លន់ផ្ទួនៗគ្នានេះមហាជនចាំមើលថាតើសមត្ថកិច្ចខណ្ឌឬស្សីកែវអាចវែកមុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសបានឬក៏យ៉ាងនោះសូមរងចាំតាមដានមើលទាំងអស់គ្នា។