បើករថយន្តស៊េរីទំនើប Hummer មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តស៊េរីទំនើបឡិចសុីស 570 ដាច់កង់ម្ខាង រងការខូចខាតយ៉ាងដំណំ
បើករថយន្តស៊េរីទំនើប Hummer មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តស៊េរីទំនើបឡិចសុីស 570 ដាច់កង់ម្ខាង រង
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក hummer មួយគ្រឿងលឿនពេក ចាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក ឡិចសុីស 570 ចំហៀងពេញទំហឹងបណ្ដាលអោយរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង ១ នឹង ១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ ២៩៤ កែងផ្លូវលេខ ២១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
មន្ត្រីនគរបាលម្នាក់ ជិះម៉ូតូដួលខ្លួនឯង រងរបួសធ្ងន់
តាមប្រភពព័ត៌មានពីអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាកឡិចសុីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-3588 បើកបរតាមបណ្ដោយផ្លូវលេខ ២១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក hummer ពណ៌ប្រផះ ភ្នំពេញ 2AA-6999 បើកបរតាមបណ្ដោយផ្លូវ ២១ ទិសដៅពី ត្បូងទៅជើងក្នុងល្បឿនលឿន ហើយមិនប្រយ័ត្ន ក៏ជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើបម៉ាក ឡិចសុីស570 ចំពាក់កណ្ដាលទ្វារខាងឆ្វេងពេញទំហឹង បណ្ដាយឲ្យរថយន្តស៊េរីទំំនើបទាំង ២គ្រឿង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។
ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ក្រុង មកធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល ភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕