ស្នេហ៍គ្រាដំបូងស្រឡាញ់ណាស់នួនល្អង ២ខែកន្លងមាសស្ងួនប្រែចិត្តប្រើសុទ្ធហិង្សា

ភ្នំពេញៈនារី​ម្នាក់​បាន​រត់​ទៅ​ ប៉ុស្តិ​នគរបាល​ សង្កាត់​ចាក់​អង្រែលើ​ ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ ដើម្បី​អោយ​សមត្ថកិច្ច​ ជួយ​អន្តរាគមន៍​ ខណៈដែរ​បុរស​ជា​ សង្សារ​របស់​ខ្លួនទេីប​តែ​ស្គាល់​គ្នា​បាន​ រយៈពេល​ជាង​២ខែ​ បាន​ប្រេី​ហឹង្សា​ វាយ​បណ្តាល​អោយ​រងរបួស​ពេញ​ខ្លួន​ ព្រម​គម្រាម​សម្លាប់​ថែមទៀត​ផង​ ។
​ ហេតុការណ៍នេះដែរ​បាន​បង្ករ​អោយមានការណ៍​ភ្ញាក់​ផ្អើល​ឡើង​កាលពីវេលាម៉ោង​៩និង​៣០នាទីយប់​ ថ្ងៃទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ នៅ​មុខ​ប៉ុស្តិនគបាល​ ចាក់​អង្រែលើ​ សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌមានជ័យ​ ។
​ បុរស​ជា​សង្សារ​ ត្រូវ​បាន​ស្គាល់​ឈ្មោះ​ថា​ តារា​ អាយុ​ឆ្នាំ​២៥ឆ្នាំ​ បុគ្គលិក​ ក្រុមហ៊ុន​ឯកជន​ ស្នាក់នៅ​បន្ទប់ជួល​ សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌមានជ័យ​ ​ ចំនែក​នារី​រងគ្រោះ​ សុំ​មិន​បញ្ចេញឈ្មោះ​ ​ តាម​សម្តី​ នារី​រងគ្រោះ​ បាន​អោយដឹងថា​ រូប​នាង​បានមាន​ទំនាក់ទំនង​ ជាមួយ​និង​បុរស​ ជា​សង្សារ​ឈ្មោះ​ តារា​ បានរយៈពេល​ ជា​ង២ខែមកហើយ​ ប៉ុន្ត មួយ​រយៈ​ចុង​ក្រោយ ប៉ុន្មាន​ថ្ងៃ​មកនេះ​ បុរស​ជា​សង្សារ​ មិន​ខឹង​រឿង​អ្វី​នោះទេ​ គឺ​ចេះតែ​ហឹង្សា​វាយ​មកលើ​រូប​នាង​ ដោយ​ពុំ​មាន​មូលហេតុ​ ។
​ ប្រភព​បានបន្តទៀតថា​ នៅថ្ងៃ​កេីត​ហេតុ​ រូប​នាង​ បាន​ទៅដេីរ​លេង​នៅ​ កោះ​ពេជ្រ​ ជា​មួយ​និង​បង​ប្អូន​ ហេីយ​ក៍បាន​តេទូ​រសព្ទ័​ ហៅ​បុរស​ជា​សង្សារ​ទៅ​ជាមួយ​ លុះ​ទៅ​ដល់​កោះ​ពេជ្រ​ បុរស​ជា​សង្សារ​បាន​ជិះ​ម៉ូតូ​ទៅ​ដល់​ ចំនែក​រូប​នាង​ បាន​ជិះ​រថយន្ដ​ជាមួយ​និង​ បង​ប្អូន​ ហេីយ​ដោយ​ខ្លាច​ បុរស​ ជា​សង្សារ​អន់​ចិត្ត​ រូប​នាង​ ក៍បាន​ ចុះ​ពី​លើរថយន្ត​ មក​ជិះ​ម៉ូតូ​ ជាមួយ​និង​ បុរស​ជា​សង្សា។