ថ្ងៃទី៨កញ្ញាសប្បុរសធម៌ រួមចំណែកកាត់បន្ថយទុគត៌ភាពក្នុងសង្គម មណ្ឌលកុមារកំព្រា នៅផ្លូវឌួងងៀប ស្ទឹងមានជ័យ

ថ្ងៃទី៨កញ្ញាខាងមុខនេះក្រុមការងារប្រិមប្រិយក្តាមប្រៃនឹងនាំយកអំណោយសប្បុរសធម៌ដើម្បីរួមចំណែកកាត់បន្ថយ ទុគត៌ភាពក្នុងសង្គម នៅមណ្ឌលកុមារកំព្រា ផ្លូវឌួងងៀប សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឯកឧត្តម លោកឧញ៉ា លោកជំទាវ លោក លោកស្រី ប្រិយមិត្ត បងប្អូនសូមចូលរួមដោយចិត្តជ្រះថ្លា តាមសធា ការចែករំលែកគ្នាគឺជាសិល្បៈដែលឆ្លុះបញ្ជាំងពីការរស់នៅរបស់មនុស្សក្នុងសង្គម ដែលត្រូវមានសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ទោះបីជាសម្ភារៈក្តី ឬជាកម្លាំងកាយ កម្លាំងចិត្តក្តី សុទ្ធតែបានស្តែងនូវគំនិតប្រកបដោយធម៍សង្រ្គោះសម្រាប់ជួយមនុស្ស ដែលជួបការលំបាកខ្វះខាតឆ្ពោះទៅរកសេ​ចក្តីសុខទាំងផ្លូវចិត្តនិងផ្លូវកាយ មានប្រយោជន៍និងមានតម្លៃរស់នៅក្នុងសង្គម” ។

សរុបសេចក្តីមក អំពើដែលកើតចេញអំពីសប្បុរសធម៌ដូចដែលបានរៀបរាប់ខាងលើ ពិតជាបានចូលរួមចំណែកក្នុងការកាត់បន្ថយ ភាពក្រីក្រ លំបាកវេនទារបស់ប្អូនដែលរស់នៅក្នុងមណ្ឌលកុមារកំព្រានេះពិតបា្រកដមែន។ សកម្មភាពនេះក៏មានអត្ថន័យសម្រាប់អប់រំមនុស្សអោយចេះមើលឃើញនៃទុក្ខលំបាក ដើម្បីមានក្តីសង្ឃឹមរស់នៅក្នុងសង្គមប្រកបដោយសេចក្តីសុខ។ ដូច្នោះយើងមិនត្រូវរើសអើងប្រកាន់វណ្ណៈដូចប្រទេសនានាលើពិភពលោកនេះឡើយ៕