ឈប់បានឈប់ទៅពេជ្រ សួគ៌លី សួរថានរណាទៅធ្វើបាបយើងអោយយំរហាមចឹង នៅសុខៗហែកហួរទម្លាយរឿងគេ ដល់ពេលគេអត់គាំទ្រនាំគ្នាជេរ តាំងបង្ហូរទឹកភ្នែកទឹកសំប៉ោរ
ប្រិយមិត្តប្រហែលជាបានជ្រាបហើយនៅរឿងរ៉ាវទាក់ទងនឹងកញ្ញា ពេជ្រ សួគ៌លីដែលបានធ្វើការវាយប្រហារ ហែកហួរ ទៅលើអន្ទឹតកក្កដា សោភណ្ឌ័ពីរឿងអាស្រូវស៊ីដាច់លុយសប្បុរសធម៌ដែលផ្ដល់មកជួយជនក្រីក្រអត់ឃ្លានមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលជំនួយសប្បុរសធម៌ទាំងអស់នោះមានទាំងសប្បុរសធម៌ក្នុងប្រទេសនឹងក្រៅប្រទេស។
បញ្ហាចោទអន្ទឹតកក្កដា សោភណ្ឌ័ថាបានស៊ីដាច់លុយជំនួយរបស់គេនេះមិនមានភស្ដុតាំងបញ្ជាក់ច្បាស់លាស់នោះទេ ដោយភស្ដុតាំងដែលកញ្ញា ពេជ្រ សួគ៌លីលើកយកមកបង្ហាញមហាជននោះគឺជាភស្ដុតាំងលេងឆាតផ្ញើរសារជាសម្លេងរបស់ជនម្នាក់ទៀតទៅវិញ។ក្រោយពីការបង្ហាញភស្តុតាំងនេះរួចមកមហាជនជាច្រើនបានធ្វើការរិះគន់នឹងជេរទៅលើកញ្ញា ពេជ្រ សួគ៌លី នឹងវាយប្រហារទៅលើនាងវិញ ដោយចោទនាងថាចង់ល្បីពេកធ្វើរឿងខុសទំនង។
គេម្ចាស់ជំនួយគេមិនរវីរវល់ផងយើងជាអ្វីបានជាដើរហែកហួរគេបែបនេះទៅវិញ?បើច្បាស់ណាស់មិនប្ដឹងអន្ទឹត កក្កដា សោភណ្ឌ័ដាក់គុកទៅចាំបាច់វាយប្រហារគ្នាលើហ្វេបុកធ្វើអី ឫចង់ល្បីដោយសាររឿងនេះ។ដល់ពេលគេមិនគាំទ្រហើយនាំគ្នាជេរ តាំងបង្ហោះវីដេអូបង្ហូរទឹកភ្នែក។
សួរថានរណាទៅធ្វើបាបយើងអោយយំរហាមចឹង នៅសុខៗហែកហួរទម្លាយរឿងគេ ដល់ពេលគេអត់គាំទ្រនាំគ្នាជេរ តាំងបង្ហូរទឹកភ្នែកទឹកសំបោរ សួរថាធ្វើចឹងធ្វើអីបានអីមកវិញ។ឈប់បានឈប់ទៅណាក្មួយស្រី ហែកហួរគ្នាបែបនេះគ្មានបានផលអ្វីមកវិញទេ មានតែគេស្អប់។
ទស្សនាវីដេអូ៖