កញ្ញា ពេជ្រ សួគ៌លីបង្ហាញភស្តុតាងតាមរ​យៈStatusរបស់អ្នកដទៃធ្វើជាអំនះអំណាងចោទអន្ទឹតកក្កដា សោភ័ណ្ឌ ស្រាប់តែទំព័រហ្វេបុកមួយវាយបកទៅវិញ អានរួចកញ្ញា ពេជ្រ សួគ៌លីអាចភ័យខ្លួន(មានវីដេអូ)

នេះជាខ្លឹមសារទាំងស្រុងដែលយើងខ្ញុំបានដកស្រង់ចេញពីទំព័រហ្វេបុកPhnom Penh Skyscraperដែលបានបង្ហោះប្រហែលជាមួយម៉ោងមុននេះថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៩​ ដែលមានអត្ថន័យថា បងប្អូនមួយចំនួន ថាវាជារឿងអត់ប្រយោជន៍តែចូលចិត្តតាមដាន ជាងរឿងមានប្រយោជន៍ទៅទៀត ហើយពេលខ្លះក្លាហាន ក្នុងការ comments ជាងរឿងសង្គមជាតិឆ្ងាយណាស់ ដូចជា Admin ផុសរិះគន់ការសាងសង់ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ កម្រឃើញក្បាលពួកគេគិតជាតិណាស់

បើបុគ្គលនេះជាជនបោកប្រាស ម្ចាស់ជំនួយ​គេនិងចេញ Videos ចោទ អន្ទិតកក្កដា ជាហូរហែរ ពេលនោះប្អូនស្រី Pichsourly គាត់ចេញ Videos តាមក្រោយ ដោយមាន Evidence គ្រប់គ្រាន់ Admin ក៏ដូចជាបងប្អូនខ្មែរមួយចំនួនប្រាកដជាគាំទ្រប្អូន តែម្ចាស់ជំនួយទាំងនោះដូចស្ងាត់ស្ងាម ដូចនេះប្អូនចេញ Videos វាទៅការភ្លាវ ក្នុងការចោទប្រកាន់បុគ្គលមួយដោយគ្មាន ភស្តុតាងច្បាស់លាស់ (Evidence) ដោយមានពាក្យស្លោកមួយពោលថា

ឆ្នាំងមិនក្ដៅ ទៅក្ដៅគម្រប រឿងទី 2 ប្អូនបានបង្ហាញភស្តុតាង តាមរ​យៈ Status របស់អ្នកដទៃ តើអ្នកណាមួយមិនអាចសរសេរ Status បង្ខូចគ្នាបាន ដូចនេះបើតាមផ្លូវច្បាប់ប្អូននិងចោទពីបទបង្កើតភស្តុតាង មួយករណីទៀត នេះបើសិនជាប្អូនប៉ះពាល់ដល់ ឧកញ៉ា ធំៗ ក្រោយមកទៀតប្អូនព្យាយាមបង្ហាញភស្តុតាង តែវាសុទ្ធតែជារឿងអតីតកាលរបស់គេប៉ុនណោះ ដូចនេះភស្តុតាងនោះមិនអាចគួរជឿជាក់បានទេ តើប្អូនយល់ទេ ? ចំនុចខុសឆ្គងរបស់ប្អូនគឺរិះគន់ខុសកាលៈទេស័ក្ដប៉ុនណោះ សូមអរគុណ​

ទស្សនាវីដេអូ៖