លោកគ្រូបង្រៀនម្នាក់ ត្រូវខ្មាន់កាំភ្លេីងបាញ់ប្រហារស្លាប់យ៉ាងអាណោចអាធ័ម ដែលសង្ស័យស្នេហាត្រីកោណ!
ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាគ្រូបង្រៀនថ្នាក់ទី ៩ នៅវិទ្យាល័យទួលប្រសាទ សែនសុខ ត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហារចំនួនបីគ្រាប់ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ចំណែកជនដៃដល់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅបណ្តោយផ្លូវបេតុងច្រកចូលមណ្ឌលកែប្រែឱកាសខ្ញុំ ប្រមាណជា ២០០ម៉ែត្រ ភុូមិសំរោង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ
ជនរងគ្រោះឈ្មោះ រឿន រតនា ភេទ ប្រុស ៣៦ឆ្នាំ មុនរបរជាគ្រូបង្រៀនថ្នាក់ទី ៩ នៃវិទ្យាល័យទួលប្រសាទសែនសុខ ស្នាក់ភូមិទួលប្រសាទ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា មុនកើតហេតុ មានគេព្ញសូសម្លេងផ្ទូះអាវុធចំនួនបីគ្រប់ ស្រាប់ឃើញជនរងគ្រោះដេកស្លាប់នៅក្បែរម៉ូតូមួយគ្រឿង បាត់ទៅហើយ រួចបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ បន្ទាប់មកគេឃើញនារីម្នាក់បានមកដល់កន្លែងកើតហេតុផងដែរ ហើយបានអះអាងថាជាសង្សារបស់ខ្លួនជនរងគ្រោះ ហើយម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ រតនគីរី 1E-7838 របស់ខ្លួនទៀត។
បើតាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់បានប្រាប់ថា ទៅទិញពងទាកូន ដើម្បីយកមកឲ្យរូបគាត់ដោយមិនដឹងថាជិះអ្វីទៅនោះទេ លុះមកដល់ម៉ោងកើតហេតុ មានគេខលប្រាប់ថា ប្តីរបស់គាត់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហាស្លាប់បាត់បង់ជីវិតទៅហើយ ដែលនៅក្បែរខ្លួនជនរងគ្រោះមានម៉ូតូមួុយគ្រឿងផងដែរ។
ចំពោះករណីខាងលើនេះសមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីមួយក្រុម នាំខ្លួនមកសួរនាំនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ភ្លាមៗ សង្ស័យជាប់ពាក់ពន្ធ័ករណីខាងលើនេះ។