ចង.កសម្លាប់ខ្លួន បន្សល់ទុកលិខិតមួយច្បាប់ដែលមានខ្លឹមសារថា “ឲ្យខ្ញុំសុំទោសម៉ែ សុំទោសបងៗ អគុណសម្រាប់ក្តីស្រលាញ់អ្នកទាំងអស់គ្នា កូនស្រីម្នាក់នេះ មិនល្អទេ”
ជនរងគ្រោះឈ្មោះ ប៊ុន សុខា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១២ ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ដំណើររឿង ៖ មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បាននទទួលព័ត៌មានថានៅចំណុចខាងលើ មានមនុស្សស្រីធ្វើអត្តឃាត ។ ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ និងមានសការសហការជាមួយការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ បានធ្វើត្រួតពិនិត្យ និងការសន្និដ្ឋានរបស់លោក នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះ(សព)ស្លាប់ដោយធ្វើអត្តឃាត(ចងកនិងក្រម៉ាសម្លាប់ខ្លួន ) ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តត្បូងឃ្មុំ៕