សមត្ថកិច្ចបង្រ្កាបផលិតផលវេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់នៅសង្កាត់ស្ទឹងមានជ័យ២

យោងតាមអនុសាសន៌ដឹកនាំដ៌ខ្ពង់ខ្ពស់របស់ ឯ/ឧ នាយឧត្តមសេនីយ៌ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងផ្អែកតាមការស្រាវជ្រាវស៊េីបអង្កេតរបស់មន្ត្រីជំនាញ នៅវេលាម៉ោង ១៤,២០នាទី ថ្ងៃសុក្រ ០៨រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៣ ខែ​សីហា ឆ្នាំ២០១៩ កំលាំង​​នាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្រ្តីក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីផលិត វេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់ នៅចំណុចផ្ទះលេខ ១៤B ផ្លូវលំ ក្រុមទី៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឋមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ចចម្រុះ បានឆែកឆេរជាក់ស្តែងរកឃេីញ:​ ផលិតផល និងសារធាតុគីមីបំរេីឲ្យការ ផលិតគ្រឿងសំអាងចំនួនប្រមាណ ១១ប្រភេទ(សំភារៈសំបកវេចខ្ចប់ ម៉ាស៊ីនកាត់ និងអ៊ុតមាត់ថង់ ម៉ាស៊ីនកូឡេ) ពំុមានច្បាប់អនុញ្ញាតិ​ចំនួនប្រមាណ ២.៧០០គីឡូក្រាម ។
ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង
ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និង បិទផ្លំុបេ នៅទីតាំងខាងលេី និងបានយកវត្ថុតាងមួយចំនួនទៅធ្វេីការពិសោធន៌រកសារធាតុហាមឃាត់ ​​​និងបាននាំខ្លួនម្ចាស់ទីតាំងមកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដេីម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕