អគ្គីភ័យឆាបឆេះផ្ទះលក់ចាប់ហ៊ួយមួយកន្លែង ក្នុងខណ្ឌបឹងកេងកង

ភ្នំពេញ៖ ផ្ទះលក់ចាប់ហ៊ួយយីហោ ចែនី ត្រូវអគ្គីភ័យឆាបឆេះដោយសារ ទុស្សេខ្សែភ្លើងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្ដរាគមន៍ភ្លាមៗកាលពីវេលាម៉ោង ២និង ២០នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២៩Eo ផ្លូវ៣១៨កែងផ្លូវ១៩៩ ស្ថិតនៅភូមិ២ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ លី វ៉ាន់នី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ចាប់ហ៊ួយ សា្នក់នៅផ្ទះលេខ២៩Eo ផ្លូវ៣១៨កែងផ្លូវ១៩៩ ស្ថិតនៅភូមិ២ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

បើតាមប្រភពព័ត៌មានពីសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុឃើញផ្សេងហ៊ុយចេញពីបន្ទប់ជាន់ទី១ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែងខាង និង ម្ចាស់ផ្ទះនាំគ្នារាយការណ៍ទៅកន្លែងសមត្ថកិច្ចចុះមកអន្ដរាគមន៍ភ្លាមៗ ។

ក្រោយពេលទទួលបានព័ត៌មានភ្លាមៗនោះកម្លាំងពន្លត់អគ្គីភ័យបានចេញរថយន្ដពន្លត់អគ្គីភ័យចំនួន ៥គ្រឿងទៅជួយអន្ដមន៍ ដើម្បីបាញ់ទប់ស្កាត់កុំឲ្យរាលដាល់ដល់ផ្ទះអ្នកជិតខាង ដោយប្រើប្រាស់រថយន្ដអស់ចំនួន២គ្រឿង ទើបគ្រប់គ្រងស្ថានភាពអគ្គីភ័យបានទាំងស្រុងនៅវេលាម៉ោង ៣និង ០០នាទីថ្ងៃខែឆ្នាំដដែល ។ ចំពោះសម្ភារៈខូចខាតមានតុឈេីចំនួនមួយ និង ឯកសារបញ្ជេីលក់ចាប់ហ៊ួយមួយចំនួន ៕