ល្បិចបោកថ្មីចែស! ស្រ្តីស្រស់បបួសសំណព្វចិត្តទៅលេងកៀនស្វាយ អូសក្រឡាខ្ចីម៉ូតូយកទៅបាត់

សំណព្វចិត្ត​ បបួលទៅលេងកៀនស្វាយជិះម៉ូតូទៅតែឯង ឆ្លៀតចូលអង្គុយ​កៀនស្វាយផ្លាហ្សារភ្លេត​ ក៏ទូរស័ព្ទហៅស្ត្រីម្នាក់​ និងបុរសម្នាក់ទៀតវ័យជាង៣០ឆ្នាំជាង​ មកអង្គុយលេងបន្តបន្ទាប់គ្នា​ ហេីយជិះម៉ូតូតែមួយឌុបគ្នា៤នាក់​ ចូលទៅ​រមណីយដ្ឋាន​វត្តកៀនស្វាយក្រៅ​ ពេលទៅដល់​អូសក្រឡា​ ខ្ចីម៉ូតូយកទៅបាត់

បបួលជនរងគ្រោះមកលេងវត្តកៀនស្វាយក្រៅ លុះពេលមកដល់កៀនស្វាយផ្លាហ្សា ក៏នាំគ្នាចូលអង្គុយហូបពោតស្ងោរ រួចជនសង្ស័យទី២, ទី៣ ឲ្យមកលេងដែរ ពេលជនសង្ស័យទី៣​ មកដល់ ក៏នាំគ្នាជិះម៉ូតូជនរងគ្រោះ(ជិះទាំង៤នាក់)ទៅអង្គុយលេងផ្ទះទឹក​ នៅ​រមណីយដ្ឋាន​វត្តកៀនស្វាយក្រៅ ពេលទៅដល់ជនសង្ស័យជាស្ត្រី២នាក់ បាននាំគ្នាអូសក្រឡាទៅទិញម្ហូប ចំណែកជនរងគ្រោះនិងជនទី៣​ នៅអង្គុយចាំរោង​និងម៉ូតូ ពេលនោះជនទី៣ បានអូសក្រឡាខ្ចីម៉ូតូថាទៅឌុបមេមកអង្គុយលេងដែរតែទៅបាត់រហូត ។

ចាំយូរពេកជនរងគ្រោះ និងជនសង្ស័យជាស្ត្រី២នាក់មកវិញ​ ហេីយទូរសព្ទ័ទៅជនទី៣ ហើយជនទី៣ថា ឲ្យមកយកម៉ូតូនៅគល់ស្ពានច្បារអំពៅ​ ពេលមកដល់​ ថាឲ្យទៅយកនៅរង្វង់មូលតាខ្មៅវិញ ពេលទៅដល់តាខ្មៅ​ ក៏ប្រាប់ថាឲ្យទៅយកនៅមុខបន្ទាយកងអង្គរក្សទៀត​ ដូចជា​អូសក្រឡាកាន់តែវែងឆ្ងាយពេកហេីយ​ ស្រាប់តែទៅដល់មុខបន្ទាយអង្គរក្ស​ ជនសង្ស័យជាស្ត្រីទី២ បានឲ្យជនរងគ្រោះនិងជនសង្ស័យឈ្មោះ ហង្ស សុខចេង ចុះពីលើកង់បី ដោយកុហក់ថា​ ទៅយកម៉ូតូឲ្យ​ រួចក៏ទៅបាត់តែម្ដង។

ហត់នឹងចាំយូរពេក ហេីយទូរស័ព្ទទាក់ទងលែងបានទៀត​ ជនរងគ្រោះក៏បានតេហៅបងប្អូនរបស់ខ្លួនឲ្យមកយក​ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហង្ស​ សុខចេង យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលភូមិធំ ដើម្បីសួរនាំតែ​ម្ដង។ ស្រាប់តែឆ្លើយមិនដឹង មិនស្គាល់ជនសង្ស័យទាំងពីរនាក់នោះទេ គឺគ្រាន់តែស្គាល់តាមទូរសព្ទ័​ និងធ្លាប់ទៅហូបមីហិល នៅផ្សារសុវណ្ណាម្តងប៉ុណ្ណោះ​ ។