ក្រោយរងការរិះគន់ជាច្រើន មន្ត្រីដែលយកជើងទៅចង្អុលស្លាកលេខរថយន្តនោះ ត្រូវបានផ្ទេរភារកិច្ចចេញហើយ

កាលពីម្សិលមិញនេះ ផ្ទុះការរិះគន់ពេញបណ្តាញសង្គមហ្វេសបុក ក្រោយមន្ត្រីមន្ទីរសាធារណៈ និងដឹកជញ្ចូនខេត្តសៀមរាបម្នាក់បានយកជើងទៅ ទៅចង្អុលស្លាកលេខរថយន្ត ក្រោយម្ចាស់រថយន្តយកមកពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក) នេះបើតាមគណនេយ្យហ្វេសបុកមួយឈ្មោះថា “Huy Ou Dom” បានបង្ហោះរូបទាំងនោះ និងសរសេររិះគន់ចំពោះកាយវិការទាំងនោះបែបនេះថា ៖ មន្ត្រីឆៀកឡានកំពូលឈ្លើយមែន!!! ចរឹកមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបកំពូលឈ្លើយ យកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេ ដែលគេស្រលាញ់ស្ទើរយះសំពត់ ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើមមិនសាកសម្យជាមន្ត្រីបម្រើសេវាសាធារណៈនៅកន្លែងឆៀករថយន្តខេត្តសៀមរាបសោះ។ នេះបើយោងតាមប្រជាពលរដ្ឋដែលបានយកឡានទៅឆៀកនៅខេត្តសៀមរាបកាលពីថ្ងៃទី14 ខែសីហា ឆ្នាំ2019៕
ដោយឡែកជាការឆ្លើយតបនឹងមតិរិះគន់ មន្ត្រីរូបនោះត្រូវបានផ្ទេរភារកិច្ចឲ្យទៅបំរើការងារនៅនាយដ្ឋានផ្សេងវិញ នេះបើតាមលិខិតបង្គាប់ការចុះហត្ថលេខាចុះថ្ងៃទី១៦ ខែសីហានេះ ដោយលោក គី​ វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ។ ក្នុងលិខិតនេះ​បានសម្រេច ផ្ទេរភារកិច្ច លោកស្រី ស៊ីម សុផាត ពីអនុប្រធាន អង្គភាពចុះបញ្ជី និងផ្តល់ប័ណ្ណបើកបរយានយន្ត ឲ្យមកបម្រើការងារនៅ ការិយាល័យទូទៅ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ។