ខ្លោចចិត្ត! ជនជាតិបរទេសស្រី ២នាក់ ត្រូវគ្រោះថ្នាក់ផ្ទុះធុងហ្កាស ឆាបឆេះរោលពេញខ្លួនរងរបួសធ្ងន់ រត់ទៅរកពេទ្យ ដើម្បីជួយសង្គ្រោះបន្ទាន់…

នៅមុននេះបន្តិចមានគណនីហ្វេសបុកមួយមានឈ្មោះ Then Sro Tom បានបង្ហោះរឿងរ៉ាវគួរអោយសង្វែកមួយទាក់ទងទៅនឹងស្រ្តីជនបរទេស២នាក់ ដែលជួបគ្រោះថ្នាក់ផ្ទុះហា្គសនៅក្រុងសៀមរាប ៕ គណនីខាងលេីបានសរសេររៀបរាបថា៖

(អាណិតឡេីងខ្លោចចិត្ត មិនដឹងនិយាយថាមិច គាត់តែងនិយាយថាស្រលាញ់កម្ពុជាណាស់ នៅទីនេះសប្បាយហេីយសុវត្តិភាព។ ប៉ុន្តែមិនដល់ប៉ុន្មាននាទីផងអ្វីៗត្រូវបានផ្លាស់ប្តូរទាំងស្រុង។មានបរទេសសួរខ្ញុំថា តេីក្រុមហ៊ុននោះទទួលខុសត្រូវទេ ចំពោះបញ្ហានេះ? ខ្ញុំបានត្រឹមតែឆ្លេីយថា ចាំចម្លេីយពីបងៗប៉ូលីសសិន តែចម្លេីយចេញហេីយគឺកន្លែងបេីកលក់ហ្គាសហ្នឹងគ្មានការអនុញ្ញាតទេ។ ដូចនេះមានន័យថាគ្មាននរណាមកទទួលខុសត្រូវឡេីយ។ក្នុងនាមខ្ញុំជាខ្មែរម្នាក់ នឹងជាមិត្តភក្តិម្នាក់ពិតជាសោកស្តាយមែនទែន ចំពោះហេតុការណ៍មួយនេះដែលបានកេីតឡេីងទៅលេីពួកគាត់ទាំង២នាក់ រួមទាំងបងប្អូនខ្មែរមួយចំនួនទៀត ។ ឥលូវនេះពួកគាត់ទាំង២ ក៏ត្រូវការជំនួយផងដែរ។

ម្នាក់បានបញ្ជូនទៅថៃព្រោះគាត់មានធានារ៉ាប់រង ប៉ុន្តែម្នាក់ទៀតគ្មានធានារ៉ាប់រងទេ បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្នំពេញតែគាត់បានផ្លាស់ចេញទៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរវិញ ដោយសារសភាពគាត់ធ្ងន់ធ្ងរហេីយនៅពេទ្យកាល់ម៉ែតគ្មានសម្ភារះគ្រប់គ្រាន់។ សូមអោយពួកគាត់ឆាប់ជាសះស្បេីយ #គ្រោះថ្នាក់ផ្ទុះហ្គាសនៅសៀមរាប14/8/2019)សូមបញ្ជាក់ផងដែលថា កាលពីវេលាម៉ោង០១៖១៥នាទី រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង០១ និង១៥នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណី ផ្ទុះធុងហ្គាស បង្កជាអគ្គីភ័យឆាបឆេះ នៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ករណីផ្ទុះហ្គាសនេះបានបង្កឲ្យមានអ្នករបួសធ្ងន់ស្រាលជាច្រើននាក់ ក្នុងនោះមានមន្ត្រីប៉ូលីសម្នាក់ឈ្មោះថា ហួត មុនី ពិសាខ បានរងរបួសធ្ងន់៕