ឡានធុនធំដឹកហ្គាស ដាច់ទុយយោចេញហ្គាសបាញ់តាមផ្លូវ ផ្អើលអស់អ្នកដំណើរ តែត្រូវកំលាំងអគ្គីភ័យពន្លត់ទាន់ពេល

ក្រុមហ៊ុនគ្រែនសឺ ដឹកហ្គាស ដាច់ទុយយោចេញហ្គាសតាមផ្លូវ កំលាំងអគ្គីភ័យពន្លត់ទាន់ពេល ដែលហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងកាលពីថ្ងៃ១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទី កំលាំងនគរបាលពន្លត់អគ្គិភ័យរបស់អធិការស្រុកបាកាន ខេត្តពោធិ៍សាត់ ចំនួន ០៤នាក់បានចេញរថយន្ដអគ្គភ័យ ចេញពន្លត់រថយន្តរថយន្តដឹកហ្គាសម៉ាកប្រេសឡាពណ៍(ស)ពាក់ផ្លាកលេខភ្នពេញ3សេ ៩៣៧០ ទាន់ពេលវេលាដោយមិនមានបង្កគ្រោះថ្នាក់នោទេ។
បើតាមការឲ្យដឹងមុនពេលកើតហេុត ឡានខាងលើបើកមកពីកើតទៅលិច បើកបរដោយឈ្មាះមាស រិទ្ធី អាយុ២៩ឆ្នាំប្រុស រស់នៅខេត្តកំពង់ស្ពឺ (របស់ក្រុមហ៊ុនគ្រែនសឺ)ដឹកហ្គាសប្រភេទអាកុលបានដាច់ទុយយោចេញហ្គាសនៅផ្លូវជាតិលេខ០៥ភូមិដើមច្រេស ឃុំ បឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់១ឡាន បាញ់ពន្លត់។