បុរសម្នាក់តាមទាន់ប្រពន្ធកំពុងនៅផ្ទះជាមួយសាហាយ ស្រាប់តែបុរសជាសាហាវវាយបែកក្បាលហូរឈាមស្រោចខ្លួន
កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បុរសជនជាតិវៀតណាមម្នាក់ត្រូវបានជនដៃដល់ជាសាហាយវ៉ៃ និងដំបងដែក បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន បន្ទាប់ពីតាមទាន់ប្រពន្ធនៅផ្ទះជាមួយសាហាយ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះបណ្តែតទឹកស្ថិតក្នុងភូមិចុងសង្កាត់ផ្សារឆ្នាំងក្រុង-ខេត្តកំពង់ឆ្នាំង ។ នៅមុនពេលកើតហេតុជនរងគ្រោះមកពីរាយសន្ទូចវិញរកប្រពន្ធមិនឃើញ សួរអ្នកជិតខាង ទើបដឹងថាប្រពន្ធខ្លួនទៅជាមួយសាហាយ។ ខ្លួនក៏បានទៅហៅប្រពន្ធឱ្យមកផ្ទះវិញ ទើបឈានដល់ប្រកែកចុះឡើងៗ។
ជនរងគ្រោះឈ្មោះ ឡេ យ៉ាំងជី ភេទប្រុស អាយុ ៣១ឆ្នាំ ប្រពន្ធឈ្មោះ ង្វៀង ធីកុក អាយុ ២៦ឆ្នាំ មានមុខរបរនេសាទរស់នៅក្នុងភូមិសង្កាត់ក្រុងខាងលើ។
ដោយឡែកជនដៃដល់ពីនាក់បងប្អូនឈ្មោះ លីន និងឈ្មោះ យឿង ជនជាតិវៀតណាម រស់នៅក្នុងផ្ទះបណ្តែតទឹកដូចគ្នា ក្នុងភូមិសង្កាត់ជាមួយគ្នា។ ជនដៃដល់ពីនាក់បងប្អូនព្រួតគ្នាយកដំបងដែក មកវាយជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេង។ មួយកន្លែងទៀតចំកណ្តាលក្បាលបែកហូរឈាម និងកជើងខាងឆ្វេងចេញឈាម និងធ្លាក់ទឹកត្រូវបានអ្នកជិតខាងជួយយកឡើងគោកដឹកយកទៅពេទ្យព្យាបាលភ្លាមៗផងដែរ។
សមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលសង្កាត់ផ្សារឆ្នាំង និងនគរបាលប៉ុសិ៍្តរដ្ឋបាលសង្កាត់ខ្សាមសហការគ្នាឆ្លងទូកទៅផ្ទះជនដៃដល់និងបានឃាត់ខ្លួនទាំងពីរនាក់បងប្អូន នាំយកទៅអធិការនគបាលក្រុងកំពង់ឆ្នាំងធ្វើការសាកសួ និងកសាងឯកសារចាត់ការបន្តតាមនីតិវិធី៕