កំពតក៏ចាប់ផ្តើមលិចបណ្តើរៗដែរ ក្នុងក្រុង សូមបង្កើនការប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩ ថៃ្ងត្រង់ កំពស់ទឹកព្រែកកំពង់បាយបានកើនឡើងបន្ថែមទៀត ដោយសារផ្នែកខាងលើ នៃផ្ទៃអាងទឹកវារីអគ្គិសនីកំចាយមានភ្លៀងបន្ថែម ដូចនេះ បានបង្កឲ្យមានការលិចចូលក្រុងកំពត នៅកន្លែងទំនាបៗ ដូចជាផ្លូវមុខ មន្ទីរពេទ្យខេត្ត។