សមត្ថកិច្ចស្ទឹងមានជ័យ១បានល្បាតពួនស្ទាក់ចាប់បានជនសង្ស័យកាច់សោរលួចម៉ូតូបានម្នាក់
អនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពដឹកនាំដោយលោកវរសេនីយ៍ទោម៉េង វិមានតារា ជាអធិនគរបាលខណ្ឌមានជយ័ បានដាក់ផែនការអោយនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័ទី១យកចិត្តទុកដាក់ល្បាតពួនស្ទាក់នៅគោលដៅចំនុចស្ពានអាកាសស្ទឹងមានជយ័ជាប្រចាំ។ លុះរហូតដល់វេលាម៉ោង១៩និង០០នាទីយប់ថ្ងៃទី០៧ ០៨ ២០១៩កំលាំងនគរបាលប៉ុស្ត៍ស្ទឹងមានជយ័ទី១ បានឃាត់ជនសង្សយ័០១នាក់ឈ្មោះអ៊ូ គឹមស្រៀងភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិមានជយ័១ សង្កាត់ស្ទឹងមានជយ័ទី១ ខណ្ឌមានជយ័។ ពីបទកាច់សោរកលួចយកម៉ូតូម៉ាកsuzuki nexពណ៍ក្រហម សេរី២០១៤ពក់ផ្លាកលេខភ្នំពេញ១cb ៣៦១៩ នៅចំនុចខាងក្រោមស្ពានអាកាសស្ទឹងមានជយ័ ផ្លូវ២៧១ភូមិមានជយ័១ សង្កាត់ស្ទឹងមានជយ័ទី១ បច្ចុប្បន្នជនសង្សយ័ខាងលើត្រវបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជយ័ចាត់ការតាមផ្លូវច្បាប់។