(មានវីដេអូ) ក្រុមចោរបួននាក់ ចូលមកបន្លំលួចលុយបានជាង១ម៉ឺនដុល្លារពីកន្លែងដូរលុយវីងមួយកន្លែង នៅខេត្តស្វាយរៀង
កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រមាណជិត ២រសៀល មានករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយមានជនសង្ស័យចូលបន្លំចូលលួចលុយបានជាង ១ម៉ឺនដុល្លារ ហើយគេចខ្លួនដោយសុវត្ថិភាព នៅផ្ទះដូរលុយវីងមួយកន្លែង ស្ថិតនៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែល ធ្វើសកម្មភាពលួចនោះមានគ្នា ៤នាក់ ចំណែកជនរងគ្រោះ មានឈ្មោះ ណន់ តុលា អាយុ ៣៣ឆ្នាំ មុខរបរបើកវីងនៅទីតាំងកើតហេតុខាងលើ។ បើតាមប្រភព ពីជនរងគ្រោះបានអោយដឹងថា នៅពេលកើតហេតុខាងលើ គាត់បានទៅទារលុយគេ ចំណែកប្តីគាត់បានទៅទិញគ្រឿង សំណាង់ ដោយទុកអោយកូនស្រីនៅចាំផ្ទះ ខណៈមានក្រុមចោរមួយក្រុមបានឈប់ម៉ូតូពីមុខផ្ទះ មានស្ត្រីម្នាក់ដើរចូលមកក្នុងផ្ទះ ដើម្បីទិញខារ៉ាបាវមួយកេស ហើយបានឱ្យកូនស្រីរបស់គាត់យកខារ៉ាបាវ យកទៅឱ្យដល់ផ្លូវថ្នល់ជាតិមុខផ្ទះ។
លោកបានបន្តទៀតថា បើតាមកាមេរ៉ាសុវត្ថិភាព ខណៈពេលដែលកូនស្រីគាត់ដើរយកខារ៉ាបាវ ទៅឱ្យស្ត្រីមានចោរស្ទាវម្នាក់ដើរចូលទៅក្នុងតូបវីង របស់គាត់យកកាបូបលុយឡើងជិះម៉ូតូគេចទៅបាត់តែម្តង។