ផ្ទុះការភ្ញាក់ផ្អើលសារជាថ្មីម្តងទៀត ទាក់ទងនឹងសំនួរក្នុងកម្មវិធី “ឋានសួគ៍ ឬ ឋាននរក” តើយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រមានរយៈពេលប៉ុន្មានថ្ងៃ? ដែលចម្លើយក្នុងកម្មវិធីថា៣០ថ្ងៃ រីឯអ្នកប្រើប្រាស់បណ្តាញសង្គមថា២១ថ្ងៃ…
ជាថ្មីម្តងទៀត កម្មវិធី”ឋានសួគន៍ ឬឋាននរក” របស់ស្ថានីយន៍ទូរទស្សន៍ហង្សមាស ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក មានការប្រតិកម្មម្តងទៀតហើយ ទាក់ទិននឹងសំណួរក្នុងកម្មវិធីនេះ ដោយបានលើកឡើងថា តើយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រមានរយៈពេលប៉ុន្មានថ្ងៃ? ដោយចម្លើយក្នុងកម្មវិធីដាក់ចំនួន៣០ថ្ងៃជាចម្លើយត្រឹមត្រូវ ដោយឡែកតាមរយៈគណនេយ្យហ្វេសបុកមួយបានជំទាស់នឹងចម្លើយនេះដោយចាត់ទុកថាមិនត្រឹមត្រូវ ដោយលោកលើកឡើងជាមួយភស្តុតាង និងឯកសារយោងថា យុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រមានរយៈពេល២១ថ្ងៃប៉ុណ្ណោះ ។ ខាងក្រោមនេះជាការបកស្រាយរបស់ម្ចាស់គណនេយ្យHok Nave លោកបានបកស្រាយយ៉ាងដូច្នេះថា ៖
ថ្មីទៀតហើយ កម្មវីធីស្អីគេហ្នឹងទៀត សូមជំទាស់ទៅនឹងកម្មវិធីឋាននរកឋានសួគ៌របស់ទូរទស្សន៍ហង្សមាសដែលបានប្រកាសថាយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រមានរយៈពេល30ថ្ងៃ។ តាមច្បាប់ស្ដីពីការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រដែលរដ្ឋសភាជាតិបានបង្កេីតនៅឆ្នាំ2015រហូតមកដល់បច្ចុប្បន្ននេះ តាមមាត្រា72យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល21ថ្ងៃ ពុំមែន30ថ្ងៃដូចអីដែលកម្មវិធីនេះបានប្រកាសនោះឡេីយ។ ស្នេីឲ្យកម្មវិធីធ្វេីការកែតម្រូវជៀសវាងនាំការយល់ខុសដល់ប្រជាពលរដ្ឋ ពិសេសយុវជនសិស្សនិស្សិតដែលកំពុងសិក្សា និងត្រៀមប្រលងនានា។ៗ