ធ្លាក់ដែកចេញពីអគារ៤២ជាន់(Gold Tower42)​ ស្តុបពេទ្យចិន ចំជុងនឹងក្បាលរថយន្ត សំណាងណាស់ ដែលមិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់

ក្រោយពីមេឃភ្លៀង និងខ្យល់ខ្លាំងមួយមេមានករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោងប្រហែល១ និង៣០នាទីរសៀល ថ្ងៃទី៣១ ខែកក្កដានេះ មានករណីការធ្លាក់ដែកចេញពីការដ្ឋានសាងសង់ ​​អគារ​ Gold​ Tower​ 42 (អគារ៤២ជាន់) ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ​​ប្រសព្វ​រវាង​មហា​វិថី​ព្រះ​មុនីវង្ស និង​មហា​វិថី​ព្រះសីហនុ រាជធានីភ្នំពេញ ដោយមានសរសៃដែកជ្រុះធ្លាក់ចេញមកចំឡានLexusមួយគ្រឿងដែលចតចោលនៅមុខហាងលក់ទំនិញមួយបង្កការភ្ញាក់ផ្អើលជាខ្លាំង ជាសំណាងល្អ ដែលមិនមានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងអ្នកធ្វើការ រស់នៅ ក្បែរកន្លែងកើតហេតុនោះ ។
ក្នុងនោះផងដែរតាមរយៈគណនេយ្យហ្វេសបុក SaRith Bth​ ជាអ្នកឃើញហេតុការណ៍ននោះ បានសរសេររៀបរាប់តាមបណ្តាញសង្គមហ្វេសបុកឲ្យដឹងថា ៖ «មកពីបាយថ្ងៃត្រង់ ក៏ប្រទះខ្យល់បក់បោកខ្លាំង បានពាំនាំដែកមួយផ្ទាំង ពីលើអគារមកត្រូវរថយន្តចតចោល… ជាសំណាងដែលមិនប៉ះដល់អ្នកធ្វើដំណើរតាមផ្លូវ…ដែលស្តុបបង្អាក់។ សូមប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នាពេលធ្វើដំណើរឆ្លងកាត់ការដ្ឋានដែលជាប់ផ្លូវសាធារណៈ គ្មានសុវត្ថិភាពទេ ស្ដង់ដាសុវត្ថិភាពក៏មិនដឹងនៅឯណា»។