គ្រូជំនួយ Chelsea ត្រូវពិន័យ ៧ ពាន់ដុល្លា រឿងឌឺដាក់ Jose Mourinho កាលពីប្រកួតលើកមុន2
Premier League បានដាក់ពិន័យលោក Marco Ianni ជាទឹកប្រាក់ ៧ ពាន់ដុល្លារ ចំពោះកាយវិការមិនសមរម្យក្នុងការអបអរគ្រាប់បាល់ស្មើគ្នាចុងម៉ោង កាលពីសប្តាហ៍មុន ។
ការពិតទៅរឿងរ៉ាវនេះ បានចប់សព្វគ្រប់ទៅហើយកាលពីបញ្ចប់ការប្រកួត ក្រោយលោក Marco Ianni បានធ្វើការសុំទោសទៅកាន់លោក Jose Mourinho ប៉ុន្តែនេះជាច្បាប់នៅក្នុងកន្លែងប្រកួតចំពោះការវិការមិនសមរម្យក្នុងការអបអរគ្រាប់បាល់រហូតដើរទៅអបអរដល់កន្លែងអង្គុយរបស់ក្រុមដទៃ ។
គូសបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន Chelsea បានប្រកួតស្មើគ្នាជាមួយ Manchester Unitdd ២ ទល់នឹង ២ ក្រោយ Chelsea រកបានគ្រាប់នាចុងម៉ោងបន្ថែម ៕
ដោយ៖ Coura
ប្រភព៖ PremierLeague