ឯកឧត្តមគួច ចំរើន ចំពោះស្លាកសញ្ញាដែលសរសេរអក្សរខ្មែរមិនត្រឹមត្រូវ មិនត្រឹមតែកាត់ទំលាក់ចុះនោះទេ ថែមទាំងត្រូវនាំយកម្ចាស់អាជីវកម្មនោះមកកាន់សាលាក្រុង
អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន នឹងចាត់វិធានការបន្តដោយមិនត្រឹមការកាត់ស្លាកពាណិជ្ជកម្ម ដែលមិនគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ទម្លាក់ចុះនោះទេ ថែមទាំងត្រូវនាំយកម្ចាស់អាជីវកម្មនោះមកកាន់សាលាក្រុង ដើម្បីធ្វើការអប់រំ ត្រួតពិនិត្យ ទិដ្ឋការ សៀវភៅការងារ និងផ្អាកអាជីវកម្មនោះ ដោយតម្រូវឲ្យស្នើសុំច្បាប់ជាមុនទើប អនុញ្ញាតឲ្យមានអ្នកធានាត្រឡប់ទៅវិញ និងបើកអាជីវកម្មឡើងវិញ។