លោក ទុយ ម៉ែន ជួបទុក្ខលំបាកទទូចស្វែងរកអំណោយពីសប្បុរសជន ដើម្បីជួយសង្រ្គោះជីវិតម្តាយដ៏មានគុណមិនអាចកាត់ថ្លៃ
ភ្នំពេញ៖ មិនមែនជារឿងគួរឲ្យខ្មាស់អៀន ឬ ចង់បានក្តីអាណិតអាសូរពី បងប្អូនសប្បុរសជននោះទេ ប៉ុន្តែជាការពិតមួយរួម និង តម្រូវការយ៉ាងចាំបាច់បំផុតក្នុងការចំណាយជាក់ស្តែង ដើម្បីជួយសង្រ្គោះជីវិតម្តាយដ៏មានគុណមិនអាចកាត់ថ្លៃបាននោះ គឺលោក ទុយ ម៉ែនបុគ្គលិកអង្គភាព ទូរទស្សន៍ Nice TV ពេល នេះកំពុងជួបបញ្ហាខ្វះខាតថវិការយ៉ាងខ្លាំងបំពេញភាពចាំបាច់ក្នុងនាមជាកូនប្រុ ស កតញូពុះពារគ្រប់ឧបសគ្គព្យាបាលជម្ងឺម្តាយបង្កើតនៅក្នុងបន្ទប់សង្រោះ បន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដោយសារ ម្តាយដាច់សរសៃឈាមខួក្បាលឈឺរយះពេលជាង១០ឆ្នាំមក ហើយ ។
សូមបញ្ជាក់ថារយះពេលជាង១០ឆ្នាំមក នេះលោកទុយ ម៉ែន បានខិតខំប្រឹង ប្រែងធ្វើការងារប្រមែប្រមូលថវិកាគ្រប់ច្រកល្ហក ដើម្បីព្យាលមើលថែរជំងឺម្តាយដែលធ្លាក់ខ្លួនឈឺធ្ងន់រហូតខ្លួន(ទុយ ម៉ែន)លក់ផ្ទះសម្បែងដីស្រៃចំការអស់ពីខ្លួនគ្មានសល់ឡើយ ដើម្បីយកប្រាក់មកព្យាបាលជំងឺម្តាយ តែមច្ចុរាជហាក់ដូចជាយឺជីវិតម្តាយលោកទុយ ម៉ែន គ្មានក្តីមេត្តាសោះ រហូតពេលនេះលោក ទុយ ម៉ែនអស់អ្វីសម្រាប់លក់ដូរបន្តសង្រ្គោះជីវិតអ្នកមានគុណតទៅមុខទៀតហើយ។
ដោយមើលឃើញនូវទុក្ខលំបាកជាក់ ស្តែងបែបនេះសប្បុរសជនមួយរូបសុំមិន បញ្ចេញ់ឈ្មោះបានជួយឧបត្ថម្ភ ថវិការផ្ទាល់ខ្លួនចំនួន២០០$ តាមរយះលោកឡាយ ឡាង អ្នកកាសែតវ័យក្មេងជួយដល់ម្តាយលោកទុយ ម៉ែន ។
ជាមួយនិងក្តីលំបាកជាក់ស្តែងរបស់លោក ទុយ ម៉ែន សប្បុរសដែលសុំមិនបញ្ចេញ់ឈ្មោះនោះបានលើកម្រាមដៃ ដប់កាត់កេរ្តិ៍កាត់ខ្មាស់សំពះសុំក្តីអាណិតអាសូរពីបងប្អូនសប្បុរសជននានាពីចម្ងាយនូវគ្រប់ទីសទីមេត្តាជួយស្រោចស្រង់ជីវិតអ្នកមានគុណរបស់លោក ទុយ ម៉ែន តាមសទ្ធារៀងៗខ្លួនផងចុះដោយចាត់ទុកថា ចូលរួមកាត់បន្ថយក្តីលំបាកលោក ទុយ ម៉ែន ដែលពេលនេះកំពុងរស់នៅក្នុងបន្ទប់ផ្ទះជួលតូចមួយព្រោះទ្រព្យសម្បត្តិតិចតួច ត្រូវលក់អស់ហើយ សម្រាប់យកប្រាក់មកព្យាបាលម្តាយរយះពេលជាង១០ឆ្នាំកន្លងមកនេះ ហើយស្ថានភាពជំងឺអ្នកមានគុណហាក់ដូចជាមិនថយក្រោយសោះ ៕