ជាការពិតឬទេ??? អ្នកគ្រូពេទ្យផ្នែកចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ទះកំភ្លៀងនឹងជេរប្រមាថម៉ាក់ងាយត្មេះតេសដៀល អ្នកជម្ងឺក្រីក្រដែលជាជនជាតិដើមភាគតិច
កាលពីថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៩ ខ្ញុំបាននាំអ្នកម្តាយឈ្មោះ ប៉ះ ពាល អាយុ ៥៦ឆ្នាំ ជនជាតិគ្រឹង មកពីភូមិផាក់ណាម ឃុំកោះពាក់ ស្រុកវ៉េីនសៃ ទៅពិនិត្យជម្ងឺភ្នែក ដល់មន្ទីរពេទ្យ លោកគ្រូពេទ្យប្រាប់អាការ:ជម្ងឺគឺមានសភាពធ្ងន់ ហេីយត្រូវសំរាកព្យាបាល វះកាត់ភ្នែករយ:ពេលមួយអាទិទ្យ យេីងខ្ញុំក៏យល់ព្រមតាមការណែនាំរបស់គ្រូពេទ្យ!
រឿងដែលហួសចិត្តនោះ គឺទៅដល់អាគារផ្នែកភ្នែកបានជួបនឹងអ្នកគ្រូម្នាក់ សំដីសំដៅ គ្មានសីលធម៌វិជ្ជាជីវៈជាពេទ្យសោះ សម្តីកោងកាច តិះដៀលប្រមាថម៉ាកងាយ ពួកអាជនជាតិ ល្ងីល្ងឺ ភ្លីភ្លឺ បិបឹ អាចុយម្រាយ។
ដោយភិនភាគ អ្នកគ្រូគ្មានសីលធម៌ម្នាក់នេះ មាឌល្អិត ស្គម សំបុរស តែថ្លេីមធំណាស់ ហ៊ានលេីកដៃទះកំភ្លាំង ឆ្វេងស្តាំ និងវាយដៃ ចាប់ទាញជេីងដូចទាញអុស ខណ:ពេលកំពុងធ្វេីការពិនិត្យអ្នកជម្ងឺ ! អ្នកម្តាយខ្ញុំមានជម្ងឺ គរថ្លង់ ពិការភ្នែកមេីលមិនឃេីញ ហេីយមិនអាចស្តាប់ និងចេះនិយាយភាសារខ្មែរទេ ព្រោះគាត់ជាស្រីមេម៉ាយ ជនជាតិដេីមភាគតិច ។បេីតាមការស្តាប់ពីអ្នកជម្ងឺ និងអ្នកកំដរផ្សេងឯទៀត គេនិយាយថា អ្នកគ្រូម្នាក់នេះគឺកាចអាក្រក់ណាស់ គឺតែងតែជេរ និងទះកំភ្លៀងអ្នកជម្ងឺជារឿយៗអញ្ជឹងឯង មិនដឹងគាត់មានខ្សែរក្រាស់ប៉ុណ្ណាទេ ទេីបគ្មាននរណាធ្វេីអីគាត់បាន។ មានសាក្សីជាច្រេីនដែលឃេីញ ពេលវាយបូករួមទាំងគ្រូពេទ្យដដៃទៀតដែរ!
សូមលោករដ្ឋមន្ត្រីម៉ម ប៊ុនហេង ប្រធានមន្ទីរ អ៊ុង រតនា និងលោកប្រធាន មន្ទីរពេទ្យលោកហ៊ីងផាន សគន្ធាជួយមេីលកូនចៅផង ព្រោះប្រជាជនរតនគិរីពឹងពាក់លេីពេទ្យហេីយពេលឈឺ តែបែជាអ្នកគ្រូពេទ្យវាយអ្នកជម្ងឺថែមទៅវិញ! ! ! តេីប្រជាជនរំពឹងអីទៀត! ! !
សន្លឹកឆ្នោត គណបក្សប្រជាជនកម្ពុជាគឺពឹងលើមន្ត្រីអស់លោកហើយដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងខេត្តរតនគិរីនេះ។
បើអស់លោកលោកស្រីនៅតែបណ្តែតបណ្តោយគ្រូពេទ្យៗប្រភេទនេះនៅបន្តបម្រើសេវាសុខភាពសាធារណះទៀត នោះសេវាសុខភាពផ្នែកសុខាភិបាលនឹងដុនដាបជាងនេះ៕
នេះជាការបញ្ជាក់របស់គណនី “ដើម្បី ប្រជាជនកម្ពុជា “៖