ជាងផ្សារដែកមិនប្រយត្ន័បណ្តាលអោយឆេះផ្ទះកំពុងជួសជុល
ជាងផ្សារដែកមិនប្រយត្ន័បណ្តាលអោយឆេះផ្ទះកំពុងជួសជុល
ភ្នំពេញៈ អគ្គីភយ័បានឆាបឆេះក្នុងការដ្ឋានផ្ទះចាស់មួយកន្លែង ខណៈពេលដែលក្រុមជាងធ្វើការជួសជុលឡើងវិញបានយកបំពង់ខ្យល់អូតូសែនទៅកាត់ផ្តាច់បង្កាន់ដៃដែកមិនប្រយត្ន័បានអោយធ្លាក់ផ្ការភ្លើងចូលក្នុងពិដានបណ្តាលអោយមានអគ្គីឆាបឆេះតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១ និង ១០ នាទីរសៀលថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៩នៅចំណុចក្នុងការដ្ឋានអាគារកំពុងជួសជុស ស្ថិតនៅតាមបណ្តោយផ្លូវ១៤៦ ភូមិ១២ សង្កាត់វាលវង់ រាជធានីភ្នំពេញ ។
បន្ទាប់ពីមានអគ្គីភ័យឆាបឆេះឡើងបង្ករអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានហៅរថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌ៧មករា ចំនួន ០១គ្រឿងរទៅបាញ់ពន្លត់បបាញ់រលត់ជាស្ថាពរ ។
សមត្ថកិច្ចបានឲ្យដឹងថានៅក្នុងហេតុការណ៍នោះមិនបណ្តាលឱ្យមនុស្សរងរបួសទេ ចំពោះមូលហេតុដែលបណ្ដាលឱ្យឆេះផ្ទះខាងលើនេះគឺមកពីជាងផ្សារកាត់ដែកមានការធ្វេសប្រហែសខ្វះការប្រុងប្រយត្ន័បណ្តាលអោយធ្លាក់ភ្លើងឆេះតែម្តង។ចំពោះសំភារះខូចខាតមានតែពិដានចាស់ៗកំពុងជួសជុលមួយចំនួន៕
អត្ថបទៈខេង ប៊ុនធឿន