ចាប់ជនជាតិចិនម្នាក់ ដកហូតលុយជិត១លានដុល្លារនាំពីទីក្រុងហុងកុង
ភ្នំពេញ៖នៅវេលាម៉ោង១៥នឹង១០នាទីរសៀលកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានផ្អាកដំណើរជនជាតិចិនម្នាក់ឈ្មោះLIAO JINGQING កើតថ្ងៃទី16/11/ 1971 កាន់លិខិតឆ្លងដែនលេខEG0115690 ពាក់ព័ន្ធករណីនាំប្រាក់ចំនួន៨៥៥,០០០ដុល្លាអាមេរិកពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា។
តាមការសាកសួរបឋមជនសង្ស័យបបានសារភាពថា បានចូលមកកម្ពុជាចំនួន០២លើកក្នុងនោះលើកទី១កាលពីថ្ងៃទី26/05/2019 និងលើកចុងក្រោយថ្ងៃទី29/05/2019។
មុខរបរនៅចិន៖ផ្នែកដេគ័រសណ្ឋាគារគោលបំណងនាំប្រាក់មកកម្ពុជាដើម្បីវិនិយោគលើផ្នែកដេគ័រជាមួយប្អូនជីដូនមួយឈ្មោះLIAO YUP ENG ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុន)ប្រាក់ខាងលើបានបើកពីធនាគារឈ្មោះឡុងយៀកក្នុងទីក្រុងហុងកុងនាំយកមកកម្ពុជា។វត្ថុតាង៖លិខិតឆ្លងដែនចិនចំនួន១ក្បាល, ប្រាក់ចំនួន៨៥៥,០០០ដុល្លា(៧២ដុំ),ទូរស័ព្ទដៃចំនួន០១គ្រឿង, កាបូបធំចំនួន០២៕