មិន រតនៈ រកគ្រាប់បាល់ក្នុងការប្រកួតដំបូងជាមួយក្រុមធំ ត្រឹមអាយុ១៨ឆ្នាំ

មិន រតនៈ រកគ្រាប់បាល់ក្នុងការប្រកួតដំបូងជាមួយក្រុមធំ ត្រឹមអាយុ១៨ឆ្នាំ

Congratulations to Min Ratanak who made his senior team debut and scored in the match last weekend v Kompong Cham at the age of 18 years 4 months and 12 days.

កីឡាករ មិន រតនៈ ទើបត្រូវបានតំឡើងពីក្រុមយុវជន មកកាន់ក្រុមធំនារដូវកាលនេះបានរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួនលើកដំបូងជាមួយក្រុមធំ។

ខ្សែបម្រើរូបនេះត្រូវបានផ្លាស់ប្តូរចូលនាទី ៦៣ ជំនួស Privat ហើយក៏បានបង្កើតគ្រាប់បាល់ដំបូងរបស់ខ្លួនលើកដំបូងនាទី៧៦ ក្នុងជំនួបជាមួយក្លិប កំពង់ចាម ក្នុងនាមជាកីឡាករអាជីពត្រឹមតែអាយុ ១៨ឆ្នាំ ៤ខែ ១២ថ្ងៃ។

គួរបញ្ជាក់ថា រតនៈ ត្រូវបានលោក Conor Nestor សម្រេចជ្រើសរើសតំឡើងមកក្រុមធំក្រោយពីការបង្ហាញទម្រង់លេងយ៉ាងល្អ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ កាលពីរដូវកាលមុន។