ទាត់ធាក់ក្បាលនារីបម្រេីខារ៉ាអូខេ រួចបង់លុយ២០០ដុល្លារបញ្ចប់រឿង កុំអោយសមត្ថកិច្ចមកទាន់!
រាជធានីភ្នំពេញ ៖ ករណីអំពេីហិង្សាមួយបានកេីតមានឡេីងនៅក្នុងហាងខារ៉ាអូខេមួយកន្លែង យីហោ “សប្បាយៗ KTV” បង្កឡេីងដោយភាគីជនជាតិចិនមួយក្រុម ចូលហូបចុក ស្រវឹងប្រេីហិង្សា ទាត់ធាក់ក្បាល នារីបម្រេីខារ៉ាអូខេម្នាក់ នៅក្នុងខារ៉ាអូខេខាងលេី ហាក់បីដូចជាមេីលងាយ និងមិនអោយតម្លៃនារីបម្រេីការខារ៉ាអូខេទាល់តែសោះ ប៉ុន្តែករណីហិង្សានេះ ត្រូវបានក្រមសន្តិសុខសម្របសម្រួល ជាករណីហិង្សាធម្មតាទៅវិញ ដោយភាគីចិនបង្កសងសំណងអោយនារីរងរងគ្រោះ ដេីម្បីបញ្ចប់រឿងកុំអោយសមត្ថកិច្ចមូលដ្ឋានចុះមកទាន់។
ហេតុការណ៍ហិង្សាបង្កការភ្ញាក់ផ្អេីលនេះបានកេីតឡេីងនៅវេលាម៉ោងជិត០២រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងហាងខារ៉ាអូខេមួយ យីហោ “សប្បាយ ខារ៉ាអូខេ – Sabay KTV” ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះ លីនដា អាយុ២០ឆ្នាំជាង មុខរបរធ្វេីការក្នុងហាងខារ៉ាអូខេកេីតហេតុខាងលេី ។
យោងតាមប្រភពព័ត៌មានពីបងៗនៅក្បែរកន្លែងកើតហេតុថា នៅវេយប់កើតហេតុ គឺមានក្រុមជនជាតិចិនមួយ បានចូលមកហូបចុកច្រៀងខារ៉ាអូខេក្នុងហាងខាងលើ លុះរហូតមកទល់នឹងវេលាម៉ោងជិត២រំលងអាធ្រាត្រយប់ថ្ងៃដដែល មិនដឹងថា មានរឿងអ្វីឡើយ ស្រាប់តែក្រុមជនជាតិចិនដែលហូបចុកទាំងនោះ បានបង្កហិង្សាទាត់ធាក់ក្បាលនារីបម្រេីខារ៉ាអូខេម្នាក់ បង្កការភ្ញាក់ផ្អើលពេញក្នុងខារ៉ាអូខេខាងលេី ទេីបក្រុមសន្តិសុខចុះទៅឃាត់ជនជាតិចិនម្នាក់ ក្នុងចំណោមក្រុមជនជាតិចិន មានគ្នាប្រមាណជិត១០នាក់នោះ ដេីម្បីធ្វេីការដោះស្រាយគ្នាមួយជំហានសិន។
ក្រោយមកដោយមានការសម្របសម្រួលពីក្រុមសន្តិសុខ ដេីម្បីកុំអោយមានរឿងវែងឆ្ងាយ និងកុំអោយប៉ះពាល់ដល់ហាងទៀតនោះ នារីរងគ្រោះ ទាមទារជម្ងឺចិត្ត ២០០ដុល្លារ ពីជនជាតិចិនបង្ក ហេីយជនជាតិចិននោះ ក៏យល់ព្រមសងសំណងអោយនារីរងគ្រោះដេីម្បីបញ្ចប់រឿងផងដែរ ហេីយគិតលុយចេញទៅបាត់អស់ទៅ។
ក្រោយពេលកើតហេតុ គេសង្គេតឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងលោកមេប៉ុស្តិ៍នគរបាលផ្សារដេីមថ្កូវ និងកម្លាំងអាវុធហត្ថខណ្ឌចំការមន បានចុះមកដល់ទីតាំងខាងលើផងដែរ រួចសាកសួរក្រុមសន្តិសុខ តែដោយសារភាគីបង្កនិងភាគីរងគ្រោះ ដោះស្រាយគ្នាបញ្ចប់រឿងទៅបាត់អស់ហេីយ ទេីបលោកមេប៉ុស្តិ៍នគរបាលផ្សារដេីមថ្កូវ និងកម្លាំងអាវុធហត្ថខណ្ឌចំការមន ចាកចេញពីទីតាំងនោះដែរទៅ៕ ដោយបងម៉េង