SRT NET នៅផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង បើកបង្អួតភ្នែកអាជ្ញាធរខណ្ឌផ្គើនបទបញ្ជាលោក ឃួង ស្រេង

ភ្នំពេញ៖ ទីតាំងហាងអ៊ិនធឺណេតបង្កប់ល្បែងសុីសងមួយកន្លែងនៅតាមបណ្ដោយផ្លូវជាតិលេខ១ក្បែរផ្សារព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ  ដែលមានស្លាកយីហោ SRT NET បើកលេងយ៉ាងរលូនបង្អួតភ្នែកអាជ្ញាធរខណ្ឌផ្គើនបទបញ្ជាររបស់អភិបាលរាជធានីភ្នំពេញ ។

បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ទី តាំងបនល្បែងមួយនេះគេសង្កេតឃើញក្រុមក្មេងទំនើងតែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិន ឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ ឬ បង្ក្រាបឡើយ ។

ប្រភពដដែលបន្តថាតើឯណាទៅពាក្យថាភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ថនោះ? បើភូមិឃុំកើតមាននូវល្បែងសុីសងពេញបន្ទុកយ៉ាងនេះ

សូមបញ្ជាក់ថា  ឯកឧត្ដមឃួងស្រេងបានប្រាប់នៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៩នេះថា«ខ្ញុំបានដាក់ផែនការនេះឲ្យស្នងការរាជធានីភ្នំពេញចុះធ្វើការស្រាវជ្រាវហើយឈានទៅដល់ការបង្ក្រាបល្បែងក្នុងរាជធានីភ្នំពេញតែម្ដងពីព្រោះវាដូចជាគគ្រឹកគគ្រេងពេកហើយខ្ញុំនឹងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពលើរឿងនេះផងដែរ»

កន្លងមកសម្ដេចក្រឡាហោមខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយមិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះទៀតឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  ក៏ធ្លាប់បានប្ដេជ្ញា  និងដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាលនិងលោកអធិការខណ្ឌទាំង១២ត្រូវតែទប់ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែរដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព៩ចំណុចជូនប្រជាពលរដ្ឋ