ផ្តាច់សង្ខាប្តី ព្រោះលុយ១មុឺនរៀល ហើយចូលខ្លួនឲ្យប៉ូលិសចាប់
ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរទើបតែរៀបការថ្មោងថ្មី ដេករស់ នៅជា មួយគ្នាមិនទាន់ទាំងក្តៅខ្នងផង នួនល្អងចិត្តខ្មៅរួម២ នាក់ម្តាយហ៊ានលើកដៃចាក់សម្លាប់ប្តី ព្រោះរឿងលុយ១មុឺនរៀលស្លាប់យ៉ាងអាណោចអធ័ម អូសសពទៅលាក់ក្នុងបន្ទប់ចាក់សោរឃុំទុក កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ជួល ក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខែសែនសុខ ហើយនាំគ្នាគេចខ្លួន ពួនសង្ងំនៅមិនសុខ ស្រាប់តែនៅវេលាម៉ោង៩យប់ថ្ងៃដដែល ឃាតករដៃឆៅ២នាក់ម្តាយកូន ដឹកដៃគ្នាចូលប៉ុស្តិ៍ប៉ូលិស សារភាពនូវទង្វើរខ្លួន ហើយអូសដៃប៉ូលិសឲ្យទៅមើលសពប្តីជាក់ស្តែង បង្កឲ្យភ្ញាក់ផ្អើល ទាំងសមត្ថកិច្ចទាំងប្រជាពលរដ្ឋរឹតតែទ្រូង ដោយមិននឹកស្មានដល់ ។
សាកសពមានឈ្មោះ គឹម យ៉ត ហៅ គឹម សីហា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនទិញលក់អចលនទ្រ ព្យស្នាក់នៅកន្លែងកើតហេតុ ។ ចំណែកស្ត្រីជាម្តាយជាជនដៃដល់ មានឈ្មោះ គង់ ធីតា ហៅ ម៉ាក់ស្រីស អាយុ៤៩ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ មានទីលំនៅ ផ្ទះលេខ២៣ហ្សុី ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ រីឯកូនស្រីដៃឆៅ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះ ង៉ូយ សុម៉ារី ហៅ ស្រីស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះស្នាក់ នៅបន្ទប់ផ្ទះជួល កន្លែងកើតហេតុទើបបានជាង១ខែ ។
រឿងរ៉ាវឃាតកម្មចាក់សម្លាប់ប្តី កូនប្រសារខាងលើ ជំហានដំបូង ប៉ូលិស អ្នកក្បែរខាង មិនបានដឹងឡើយ ទើបតែនៅវេលាម៉ោង៩យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យ ២នាក់ប្តីកូន នាំគ្នាដើរចូលសារភាពដល់ប៉ុស្តិ៍ប៉ូលិស ទើបប៉ូលិសភ្ញាក់ខ្លួនព្រើត ជនសង្ស័យអូសដៃប៉ូលិសទៅមើល ពុទ្ធោ ជារឿងពិត ។
តាមការសារភាពរៀបរាប់ ស្ត្រីសង្ស័យ បានឲ្យដឹងថា ប្តី ប្រពន្ធខាងលើទើបតែរៀបការនឹងគ្នា ក្នុងអំឡុងខែមករា ឆ្នាំ២០១៩ ហើយទើបមកស្នាក់នៅ ផ្ទះជួលកន្លែងកើតហេតុនេះដែរ ។ ស្ត្រីសង្ស័យបន្តទៀតថា នៅល្ងាចថ្ងៃទី២៣ ខែ ឧសភា ប្តីមានអាការៈមិនស្រួលខ្លួន ជនសង្ស័យជាប្រពន្ធបានហៅម្តាយ ឈ្មោះ គង់ ធីតា ឲ្យមកជួយមើល « ប្តីកូនឈឺហើយម៉ាក់អើយ » លុះដល់វេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែឧសភា ជនសង្ស័យជាប្រពន្ធ បានសុំលុយប្តី (ជនរង គ្រោះ) ចំនួន១មុឺនរៀល ជនរងគ្រោះកំពង់ឈឺផង មិនបានយកលុយឲ្យ ធ្វើឲ្យជនសង្ស័យខឹង មាត់ធំ មាត់តូច ក៏កើត ជាទំនាស់សម្តីដាក់គ្នា ជនរងគ្រោះ ក្រោកងើបទាំងវេទនា ចាប់ច្របាច់កប្រពន្ធ ស្រែកឲ្យម៉ែជួយ ស្ទុះមកទាន់ចិត្ត ប្រដាប់ដោយកាំបិតបុ័ងតោ កាប់ក្បាល២បុ័ងតោ ជនរង គ្រោះដួលស្រឹប ប្រពន្ធអូសប្តីជាជនរងគ្រោះ ដាក់លើគ្រែ ចាក់បន្ថែម២កូនកាំបិតចុងស្រួច ជនរងគ្រោះស្លាប់បាត់ ក្នុងថ្លុកឈាម ។
ក្រោយពីកាប់កូនប្រសារ ចាក់ប្តីស្លាប់ហើយ ទាំង២នាក់ម៉ែកូន ចាក់សោបន្ទប់ នាំគ្នារត់ទៅសង្ងំនៅផ្ទះ ឯសង្កាត់ទន្លេបាសាក់រៀបរាប់ប្រាប់ឪពុក ដឹងរឿង ស្តីបន្ទោស នៅវេលាម៉ោង៩យប់ថ្ងៃដដែល ២នាក់ម្តាយកូននាំគ្នាវិលមក វិញ ចូលប៉ុស្តិ៍ប៉លិស សារភាពប្រាប់រឿង ទង្វើរ សកម្មភាពដែលខ្លួនបានប្រព្រឹត្ត ប៉ូលិសរកសឹងតែមិនជឿតែជនសង្ស័ យដឹកដៃ ប៉ូលិសឲ្យទៅមើលដល់បន្ទប់ពុទ្ធោរឿងពិតមែនទែន ទើបឆោឡោឃាត់ខ្លួន២នាក់ម្តាយកូន ។
សាកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យហើយ ពិតជាករណីឃាតកម្ម ២នាក់ម្តាយកូន រួមគ្នាកាប់ចាក់សម្លាប់ជនរងគ្រោះ រួចសពត្រូវបានសមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា រងចាំប្រគល់ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យ ដៃដល់ទាំង២នាក់ម្តាយកូន សមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌសែនសុខ ៕ ដកស្រង់ពី ៖ យប់មិញ