បុរសម្នាក់ទំណងមានវិបត្តិគ្រួសារបានសំរេចចិត្តចងករសម្លាប់ខ្លួន
បុរសម្នាក់ទំណងមានវិបត្តិគ្រួសារបានសំរេចចិត្តចងករសម្លាប់ខ្លួន
ភ្នំពេញ: បុរសម្នាក់បានសំរេចចិត្តចងករសម្លាប់ខ្លួនសង្ស័យមានវិបត្តិគ្រួសារ ហេតុការណ៍គួរអោយភ្ញាក់ផ្ពេីលនេះកេីតនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ កុសល ពិសី អាយុ២៧សព្វថ្ងៃរស់នៅជាមួយអ៊ុំមុខរបរគ្រប់គ្រងផ្ទះជួលរបស់អ៊ុំខ្លួន ចំណុចខាងក្រោយមន្ទីពេទ្យក្បាលថ្នល់ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មុនពេលកេីតអ្នកជិតខាងបានឃេីញបុរសខាងលេីដេីរនិយាយទូរស័ព្ទដោយទឹកមុខគ្រៀមក្រំដោយឃេីញទឹកមុខដូចនេះអ្នកជិតខាងបានគិតថាទំណងមានវិបត្តិអ្វីមួយទេីបមិនហានសួរនាំ លុះមកដល់ម៉ោង៦ល្ងាចស្រាប់តែនារីម្នាក់ឈ្មោះ ចិត្តា ភេទស្រីអាយុ២២ឆ្នាំ មុខរបរសិស្ស បានបេីកមកឃេីញបុរសខាងលេីបានចងករសម្លាប់ខ្លួនលេីដេីមខ្នុរតែម្តង ទេីបមានការភ្ញាក់ផ្អេីលនឹងបានទំនាក់ទំនងទៅសម្ថកិច្ចមូលដ្ធានដេីម្បីចុះមកត្រួតពិនិត្យកន្លែងកេីតហេតុខាងលេី។
ក្រោយកេីតហេតុសម្ថកិច្ចបានត្រួតពិនិត្យនឹងធ្វេីកោសល្យវិច័យរួចប្រកល់អោយសាច់យកទៅធ្វេីបុណ្យតាមប្រពៃណី៕