ចិនជេីងខ្លាំង២ក្រុម បេីករថយន្តទំនេីបបុកគ្នា ហេីយចុះមកវាយថែមទៀត របួសម្នាក់ ហេីយមិនអស់ចិត្តហៅបក្ខពួកមកថែមទៀត ផ្អេីលសមត្ដកិច្ចខណ្ឌចំការមន សុំកម្លាំងជួយអន្តរាគមន៍!
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ នាពេលរាត្រីបង្កឡេីងដោយជនជាតិចិនជាអ្នកបេីកបរ កេីតឡេីងជាញឹកញាប់ណាស់ ជួនកាលពួកគាត់បង្កហិង្សាថែមទៀត ជាក់ស្ដែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឲ្យភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរទាំងកណ្ដាលអាធ្រាត្រ បន្ទាប់ពីជនជាតិចិនអ្នកលេង២ក្រុម បេីករថយន្តបុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យរងការខូចខាតខ្ទេចរថយន្តទាំងសងខាង ហេីយឈានដល់កេីតមានហិង្សាដេញវាយគ្នាពេញផ្លូវផ្អេីលអស់សមត្ថកិច្ច។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង០០:១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន លេីផ្លូវលេខ៣៦០ កែងផ្លូវ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ព្រំប្រទល់ជាមួយសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យខេមប៉ុស្តិ៍ ដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តមួយគ្រឿង ម៉ាក Starex ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AO-3367 បេីកបរដោយបុរសជនជាតិចិនម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-3693 បេីកបរដោយបុរសជនជាតិចិនម្នាក់ និងរួចដំណេីរប្រុសស្រី៥នាក់ទៀត ជាជនជាតិចិនដូចគ្នា ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៩៥ ក្នុងទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ក៏ជ្រុលបុកចំកង់ក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តម្ខាងទៀតវិលមួយជុំរងការខូចខាតយ៉ាងដំណំ។
បន្ទាប់មកភាគីខាងរថយន្តពណ៍សដោយអាងគ្នាច្រេីនក៏ចុះពីរថយន្តដេញវាយភាគីម្ខាងទៀតទេីបតដៃរបួសម្នាក់។ មួយសន្ទុះក្រោយមកពួកគេមិនអស់ចិត្តក៏ហៅបក្ខពួកមកបន្ថែមទៀតទាំងសងខាង បំណងមកវាយគ្នាទៀត ទោះជាសមត្ថកិច្ចនៅកន្លែងកេីតហេតុក៏ដោយ ក៏ភាគីទាំងសងខាងហៅគ្នាមកកាន់តែច្រេីន បង្កការភ្ញាក់ផ្អើលដល់អ្នកប្រជាពលរដ្ឋ ភ្លាមនោះកម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានរាយការណ៍សុំកម្លាំងបន្ថែម ចុះមកជួយអន្តរាគមន៍ ទេីបក្រុមជនជាតិចិនទាំងនោះ បំបែកគ្នារៀងៗខ្លួន ។
បច្ចុប្បន្នក្រោយកេីតហេតុ សហការជាមួយសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានី ដេីម្បីរងចាំធ្វេីការដោះស្រាយតាមច្បាប់៕ ដោយបងម៉េង