ជំនួបពិភាក្សាការងាររវាង សម្ដេចក្រឡាហោម ស ខេង និងលោកស្រី រ៉ូណាស្មីតបានផ្តោតលើចំណុចសំខាន់ៗចំនួន៣
ភ្នំពេញ៖នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានជំនួបពិភាក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ ជាមួយលោកស្រីរ៉ូណាស្មីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានផ្តោតពិភាក្សាលើការងារចំនួន៣សំខាន់ៗ ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ផាត សុផានិត បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចជំនួបនោះថា សម្តេចក្រឡាហោម និងលោកស្រី រ៉ូណាស្មីតបានលើកឡើងនូវបញ្ហា សំខាន់ៗមួយចំនួនដើម្បីលើកពិភាក្សារួមមានទី១៖ពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងពាក់ព័ន្ធការចូលរួមភាពដៃគូ ទី២៖ពាក់ព័ន្ធនឹងគណនេយ្យភាព និងទី៣ពាក់ព័ន្ធចង្អៀតណែន ក្នុងពន្ធនាគារ។
ពាក់ព័ន្ធនឹងអង្គការសង្គមស៊ីវិលនេះ សម្តេចក្រឡាហោម ស ខេង បានប្រាប់លោកស្រី រ៉ូណាស្មីតថា ដើម្បីដោះស្រាយនូវបញ្ហាប្រឈម ផ្សេងៗក៏ដូចផ្សារភ្ជាប់ ភាពជាដៃគូរ និងការធ្វើការជាមួយគ្នាដើម្បី សង្គម គឺរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារមួយ ដើម្បីធ្វើការដោះ ស្រាយការងារផ្សេងៗដែលជាក្តីបារម្ភ ប្ញជាមតិលើកឡើងរបស់ សង្គមស៊ីវិលពាក់ព័ន្ធការអនុវត្តសកម្មភាពរបស់ពួកគាត់ បើសិនជា គាត់មានបញ្ហាអ្វីគឺពួកគាត់អាចដាក់ជាសំណួរ និង មតិផ្សេងៗដើម្បី ជជែកពិភាក្សាទាំងអស់គ្នា។
សម្តេចក្រឡាហោម ស ខេង បានប្រាប់បន្តទៀតថា កិច្ចការនេះ ធ្លាប់ធ្វើរួចកន្លងមកហើយ ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិល
ដើម្បីធ្វើការជជែកពិភាក្សាគ្នាអ្វីជាក្តីបារម្ភនិងអ្វីជាបញ្ហា ដោយសារ កន្លងមកតែងមានការលើកឡើងខ្លះថាមានការរឹតត្បិតសិទ្ធិសេរីភាពជាដើម ដូច្នេះវេទិការនេះសម្រាប់ដោះស្រាយដើម្បីរួមគ្នាជាដែគូររវាងរាជ
រដ្ឋាភិបាលនិងជាមួយអង្គការសង្គមស៊ីវិលដែរ។
លោកស្រី រ៉ូណាស្មីត សម្ដែងនូវការរីករាយចំពោះគំនិតផ្ដួចផ្ដើម របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនឲ្យមានការផ្សាភ្ជាប់ភាពជាដៃគូ ជាមួយអង្គការ សង្គមស៊ីវិល និងNGOs តាមរយៈការបង្កើតនូវវេទិកា ក៏ដូចជាចេញសេចក្ដីជូនដំណឹងថ្មី កាលពីខែតុលា ដើម្បីបញ្ជាក់ឲ្យ កាន់តែច្បាស់ និងធ្វើឲ្យសង្គមស៊ីវិល និងអង្គការ NGOs មានទំនុកចិត្តក្នុង ការអនុវត្តសកម្មភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា។
ដោយឡែក ពាក់ព័ន្ធបញ្ហាគណនីយភាព សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ បានខិតខំយកចិត្តទុកដាក់ ដើម្បីលុបបំបាត់នូវចំណុចអសកម្មផ្សេងៗដែលកម្ពុជាខិតខំបង្កើតឲ្យមានយន្ដការច្រកចេញ ចូលតែមួយនៅគ្រប់រាជធានីខេត្តខណៈដែលទិសដៅធ្វើឲ្យ បានគ្រប់ស្រុកដើម្បីផ្ដល់សេវាឲ្យកាន់តែជិតជាមួយប្រជាពលរដ្ឋកាន់តែឆាប់រហ័ស និងមានតម្លាភាព។សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា ការិយាល័យច្រកចេញចូលតែមួយនេះ ក៏មានកន្លែងទទួលពាក្យបណ្ដឹងប្រជាពលរដ្ឋដើម្បីដោះស្រាយ អ្វីដែលជាចំណុចអសកម្មនៅក្នុងការផ្ដល់សេវា ជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។
ចំណុចនេះលោកស្រី រ៉ូណាស្មីតក៏បានសម្ដែងនូវការ អបអរសាទរ ផងដែរ ហើយក៏លើកទឹកចិត្តឲ្យរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បន្ដខិតខំធ្វើយ៉ាងណា ពង្រឹងបន្ថែម បង្កើតបន្ថែមនូវ ការិយាល័យ ច្រកចេញចូលតែមួយនេះ ដើម្បីបម្រើ ប្រជាពលរដ្ឋឲ្យ កាន់តែងាយស្រួល និងកាន់តែជិតស្និតជាមួយប្រជាពលរដ្ឋ។
បន្ថែមពីនេះ ពាក់ព័ន្ធយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការចង្អៀត ណែនក្នុងពន្ធនាគារ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនថា បញ្ហាគ្រឿងញៀនជាបញ្ហាមួយ ដែលជាការប្រឈម មួយរបស់សង្គមកម្ពុជា ព្រោះថាបើសមត្ថកិច្ចមិនបង្ក្រាប គ្រឿងញៀន ទេនោះ បញ្ហានេះ នឹងរីករាលដាលនៅក្នុងសង្គម ហើយក៏ជា ការទទួលខុសត្រូវមួយដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ត្រូវបាន សម្ដេច ក្រឡាហោម ស ខេង បន្ថែមថា សមត្ថកិច្ចជៀសមិនផុតនោះទេ អំពីការឃាត់ខ្លូន និងឃុំខ្លួនជនសង្ស័យ ដែលនាំឲ្យជា បញ្ហាក្នុង ចង្អៀតណែនក្នុងពន្ធនាគារ។ ប៉ុន្ដែដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ គឺបានខិតខំ និងកំពុងតែ សាង សង់នូវហេដ្ឋារចនាសម្ព័ន្ធក្នុង ពន្ធនាគារបន្ថែម នៅតាមខេត្ត ដើម្បីធ្វើយ៉ាងណាជួយរំលែកទុក ពន្ធនាគារនៅភ្នំពេញ ក៏ដូចជានៅ ពន្ធនាគារណាដែលមានភាពចង្អៀតខ្លាំង។
ក្នុងន័យនេះ សម្ដេច ស ខេង ក៏ចង់ឲ្យមានកិច្ចប្រជុំមួយ ដើម្បីធ្វើការ រួមគ្នាដោះស្រាយបញ្ហាការឃុំខ្លួនមុនកាត់សេចក្ដី នៃអ្នក ជាប់ឃុំមួយ ចំនួន ដែលចំនួនអ្នកឃុំខ្លួន មុនកាត់សេចក្ដីនេះ ក៏ជាផ្នែកមួយដែលធ្វើឲ្យមានការចង្អៀតណែនក្នុងពន្ធនាគារដែរ។
ជាមួយគ្នានេះ លោកស្រី រ៉ូណាស្មីតក៏បានគាំទ្រចំពោះអ្វីដែល រាជរដ្ឋាភិបាល បានធ្វើកន្លងមកពាក់ព័ន្ធការសាងសង់ ហេដ្ឋារចនា សម្ព័ន្ធក្នុងពន្ធនាគារ ហើយលោកស្រីថា ប្រសិនបើមានកិច្ចប្រជុំ រវាងក្រសួងមហាផ្ទៃ ឬស្ថាប័នពាក់ព័ន្ធក្នុងការធ្វើយ៉ាងណា ខិតខំដោះស្រាយពន្លឿនការកាត់សេចក្ដី ក៏ដូចជាដោះស្រាយចំពោះ អ្នកឃុំខ្លួនរង់ចាំការកាត់សេចក្ដីនេះបានជាកត្តាមួយល្អ៕