ផ្ទះបោកអ៊ុត២កន្លែង នៅមុខអតីតបក្សសង្គ្រោះជាតិ រំលោភយកចិញ្ចេីមផ្លូវ គ្មានផ្លូវដេីរ សម្រាប់អ្នកថ្មេីជេីង ត្រូវបានកម្លាំងចម្រុះចុះរៀបចំ និងធ្វេីការណែនាំ!
រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះខណ្ឌមានជ័យ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៨:០០នាទី បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវលេខ២ ត្រង់ចំណុចមុខផ្ទះបោកអ៊ុត ២កន្លែង ដែលដាក់ហាលសម្លៀកបំពាក់ និងចតរថយន្តរំលោភយកចិញ្ចេីមផ្លូវគ្មានផ្លូវដេីរ សម្រាប់អ្នកដេីរថ្មេីជេីង ស្ថិតនៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមិនឲ្យបន្តដាក់ទទឹងទទែង និងនៅលេីដងផ្លូវបណ្ដាលឲ្យកកស្ទះចរាចរណ៍ពេលបងប្អូនធ្វើដំណើរទៀតនោះទេ។
សមាសភាពចូលរួម
-លោកវរសេនីយ៍ត្រី ជឹម សុភ័ក្រ្ត អធិការរង
-លោកព្រិន្ទបាលឯក រ៉ន ចាន់ណា រងផ្នែកសណ្តាប់ធ្នាប់
-លោក ឡេងភក្ត្រា ប្រធានសណ្តាប់ធ្នាប់ខណ្ឌ
-កំលាំងប៉ុស្តិ៍ ចំនួន ០៣ នាក់
-កំលាំងសណ្តាប់ធ្នាប់សាលាខណ្ឌ២៥ នាក់
-កំលាំងសណ្តាប់ធ្នាប់សង្កាត់ចំនួន០៣ នាក់។
ដេីម្បីកាត់បន្ថយផ្លូវកកស្ទះចរាចរណ៍ និងអនុវត្តតាមបទបញ្ជារបស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កម្លាំងចម្រុះខាងលេីបានចុះរៀបចំសណ្ដាប់ធ្នាប់អោយបានស្អាត បន្ទាប់ពីមានបងប្អូនអាជីវកម្មករ ដាក់សម្ភារៈលក់ដូរ ឬសង់តូបលក់យកចិញ្ចេីមផ្លូវ រំលោភយកផ្លូវសាធារណៈ និងតែងតែណែនាំឲ្យប្រជាពលរដ្ឋយល់ពីព្រំប្រទល់ដី និងផ្លូវសាធារណៈ និងចញ្ចេីមផ្លូវថ្មេីរជេីងសំរាប់ដេីរ និងជាសោភណ្ឌភាពផ្លូវសាធារណៈផងដែរ៕