អាជ្ញាធរចុះដោះស្រាយ ភ្លាមៗ នៅ​និង​កន្លែង ក្រោយពីទទួលបណ្តឹងពីប្រជាពលរដ្ឋ

នៅវេលាម៉ោង​ ១៤:៣០​ នាទីរសៀល​ ថ្ងៃ​សុក្រ​ ៧រោច​ ខែចេត្រ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៩​ ក្រោយពីទទួលបណ្តឹងពីប្រជាពលរដ្ឋរួចមក លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបញ្ជាផ្ទាល់ ដោយចាត់ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរងខណ្ឌ​មានជ័យ​ បើកកិច្ចប្រជុំដោះស្រាយ បន្ទាន់ភ្លាម នៅនិងសាលាសង្កាត់ស្ទឹងមានជ័យទី១ ជាមួយនិងមន្រ្តីជំនាញពាក់ពន្ធ័រួមទាំងភូមិ សង្កាត់ដើម្បី ពិភាក្សា​លើករណី​ឃ្លាំ​ងលក់អេតចាយរបស់ឈ្មោះ​ ឆន​ សុភី​ ស្ថិត​នៅ​ភូមិ​ទ្រា២​ សង្កាត់​ស្ទឹង​មានជ័យ​ទី១​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។
សមាសភាព​ចូលរួម​មាន:

-លោក​ សន​ ណា​រ៉ាត់​ ប្រធាន​ការិយាល័យ​ អន្តរ​វិស័យ​ ខណ្ឌ​មានជ័យ​
-លោក​ លីវ​ ឌី​ ប្រធាន​ការិយាល័យ​ ពាណិជ្ជកម្ម​ ខណ្ឌមានជ័យ​
-លោក​ សេង​ សាញ់​ ចៅសង្កាត់​ស្ទឹង​មានជ័យ​ទី១
-លោក​ មេ​ភូមិ​ទ្រា២
-លោក​ ឆន​ សុភី​ ម្ចាស់​ឃ្លាំ​ងស្តុកអេតចាយ។

ក្រោយពីកិច្ចប្រជុំសំរបសំរួលនៅទីតាំងសាលាសង្កាត់ស្ទឹងមានជ័យទី១ ជាមួយម្ចាស់ទីតាំងអេតចាយ ឈ្មោះ ឆន សុភី រួចមក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ រួមទាំង លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី ១ និង មន្រ្តីជំនាញពាក់ពន្ធ័ទាំងអស់ចុះទៅពិនិត្យមើលទីតាំងផ្ទាល់ក្នុងឃ្លាំងស្តុកទំនិញអេតចាយ ភ្លាមនោះ លោក អភិបាលរងខណ្ឌមានជ័យ ក៌បានណែនាំអោយគោរពទៅតាមគោលការណ៌របស់អាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ ក្នុងនោះម្ចាស់ទីតាំងក៌យល់ព្រមអនុវត្តន៌តាមកំណត់ហេតុប្រជុំនិងរៀបចំកែសំរួលទៅតាមការណែនាំរបស់អាជ្ញាធរ ។