មេប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាភ និងមន្ត្រីប៉ុស្តិ៍ រួមជាមួយលោកមេឃុំ មហាលាភរងការរិះគន់ពីបងប្អូនប្រជាពលរដ្ឋយ៉ាងចាស់ដៃរឿងយកដីរដ្ឋអង្កន់ចែកគ្នាដើម្បីផលប្រយោជន៍បុគ្គល
កំពង់ចាម៖ ប្រជាពលរដ្ឋក្នុងភូមិដំណាក់ព្រីង ក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានផ្តល់បទសម្ភាសន៍មកសារព័ត៌មាន រស្មីសំពៅមាស និង រស្មីនាគមាស យើង នៅថ្ងៃអង្គារ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក
ព-ស ២៥៦៣ ត្រូវនិងថ្ងៃ ទី១៦ ខែមេសា ឆ្នាំ២០១៩
ទាក់ទិននិងបញ្ហាផ្លូវអណ្តូងប្រេង តភ្ជាប់ពីថ្នល់កែងដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ឆ្ពស់ទៅភូមិកំពង់បឹង ឃុំមៀន ស្រុកអូរាំងឱ ខេត្តត្បូងឃ្មុំ ដោយសារមានការកសាង ចាក់ពង្រីកផ្លូវថ្នល់ និងខណះហាងឆេងដីកំពុងមានទីផ្សារផងនោះ ប្រជាពលរដ្ឋលើកឡើងចំៗថា មានមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាភ ពីរនាក់ និងមេប៉ុស្តិ៍ម្នាក់ និងលោកមេឃុំមហាលាភម្នាក់ ។
ពួកគាត់ទាំងនោះត្រូវបានគេស្គាល់ឈ្មោះថា ៖
ទី១ឈ្មោះ/ ផាន់ ណា (មន្ត្រីប៉ុស្តិ៍)
ទី២ឈ្មោះ/ ទុំ ម៉ៅ (អនុប៉ុស្តិ៍)
ទី៣ឈ្មោះ/ អាន ចេវ (មេប៉ុស្តិ៍)
ទី៤ឈ្មោះ/ រស់ ឃីម (មេឃុំ)
ទាំងបួននាក់នេះ ប្រជាពលរដ្ឋបាននិយាយយ៉ាងពេញៗមាត់ថា ប្រើសម្តីមិនសមជាមន្ត្រី កំរោះកំរើយគំរាមកំហែង មិនតែប៉ុណ្ណោះសុទ្ធតែជាមន្ត្រីពុករលួយ គេងប្រវាញ់ដីរដ្ឋធ្វើជារបស់ផ្ទាល់ខ្លួន មុនដំបូងថាយកដីធ្វើជាមន្ទីពេទ្យ និងស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាភតែផ្ទុយទៅវិញឃើញមានឱកាស់ល្អមកដល់ក្នុងពេលអភិវឌ្ឍន៍ផ្លូវថ្នល់ និងដីកំពុងមានហាងឆេងទៀតនោះ ក៏អង្កន់ចែកគ្នាធ្វើជាកម្មសិទ្ធិតែម្តងទៅ។
ជជែកគ្នាមួយសន្ទុះក៏បែកធ្លាយរឿងដីមួយទៀត ទាក់ទិនប្រជាពលរដ្ឋដំណាក់ព្រីងខាងកើត ដោយអាជ្ញាធរយកដីដែលពួកគាត់ធ្លាប់អាស្រ័យផល
យកទៅអភិវឌ្ឍន៍ធ្វើជាគំរោងប្រព័ន្ធស្រោចស្រពទន្លេវ៉ាយកូ២ និងបាននិយាយសន្យាថា និងផ្តល់សំណងជាថវិការជួនពលរដ្ឋអោយបានសមរម្យទៅនិងទំហំដីប៉ះពាល់ជាក់ស្តែង។
តែមកទល់ពេលនេះរយះពេលជាង២ឆ្នាំទៅហើយ
ហើយគំរោងក៏ចាប់ផ្តើមជីករហូត ទើបតែសម្រាកពេលចូលឆ្នាំនេះទេ ពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ខ្លាចគេអភិវដ្ឍន៍រួចដល់ត្រើយសោយគូត
មិនមានដំណោះស្រាយ ឬ ពួកគាត់មានតែវាសនាកាន់ប័ណ្ណលឿងចាំបើកលុយសែនចំនួសទើបលុយពិតមិនឃើញអោយដូចច្នេះ។
នេះគ្រាន់តែការលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ បើមិនពិតទេនោះសូមអ្នកទាំងបួននិងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតមេត្តាជួយបំភ្លឺមកសារព័ត៌មាន រស្មីសំពៅមាស និង រស្មីនាគមាសយើងវិញផង ដើម្បីយើងខ្ញុំផ្សព្វផ្សាយជូនពលរដ្ឋវិញពីមូលហេតុដែលកំពុងជួបបញ្ហា។
ប្រជាពលរដ្ឋនៅតែមិនអស់ចិត្តត្រង់ថា គ្រាន់តែសារព័ត៌មានមកយកព័ត៌មានសោះ ហេតុដូចម្តេចពួកលោកចាំបាច់ប្រត្តិកម្មខ្លំាងម្លេះ បើលោកជាមាសទឹកដប់មែន កុំខ្លាចនោះអី អោយគេផ្សាយទៅដើម្បីអោយថ្នាក់លើ ដូចជា៖ ឯកឧត្តម អភិបាលខេត្តខេត្តកំពង់ចាម ជាពិសេស សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន និង លោកជំទាវ ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតេងតែជួយដោះស្រាយរាល់ទុក្ខលំបាក ជួបការខ្វះខាតនិងបញ្ហានាពេលកន្លងមករបស់បងប្អូនប្រជាពលរដ្ឋ ព្រោះពេលនេះប្រជាពលរដ្ឋដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម កំពុងទឹកភ្នែកព្រោះតែដីរបស់ខ្លួនធ្លាប់កាប់រានអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ – ១៩៨០ មកម្លេះ
ត្រូវអជ្ញាធរយកមកអភិវឌ្ឍន៍ ហើយមិនទាន់មានដំណោះស្រាយជូនពួកគាត់។
នៅល្ងាចថ្ងៃទី១៦ ខែឆ្នាំដដែល សារព័ត៌មានរស្មីសំពៅមាស និង រស្មីនាគមាសយើងមានកិត្តិយស ក្រៃលែង និងក៏អរគុណដល់ លោក អុឹម ឃឿន អធិការរដ្ឋាននគរបាលស្រុកកោះសូទិន និងលោក យី វណ្ណះ អភិបាលស្រុកកោះសូទិន បានអញ្ជើញខ្ញុំបាទជាចាងហ្វាងការ
ផ្សាយ ទៅអធិការរដ្ឋាននគរបាលស្រុក កោះសូទិន
ដើម្បីរកដំណោះស្រាយជូនពលរដ្ឋ ហើយពួកគាត់ទាំងពីរបានសន្យា ថានិងជួយដោះស្រាយរឿងនេះជូនបងប្អូនប្រជាពលរដ្ឋ បងប្អូនជួយថែរក្សារប័ណ្ណលឿងទុកអោយបានល្អផងមិនតែប៉ុណ្ណោះចូលរួមស្ថាបនាមន្ត្រីក្រោមឱវាថដែលនិយាយប៉ះពាល់បំបាក់ស្មារតីរបស់ប្រជាពលរដ្ឋ និងសារព័ត៌មាន នាពេលកន្លងមក គាត់បានមានប្រសាសន៍បន្ថែមទៀតថា ពួកគាត់ជាឪពុកម្តាយលំបាកណាស់ កូនខ្លះប្រដៅបាន និងកូនខ្លះប្រដៅមិនបាន ហើយដី ផ្លូវអណ្តូងប្រេងវិញ មិនអោយអ្នកណាយកជាកម្មសិទ្ធិខ្លួនជាដាច់ខាតក្រៅពីធ្វើមន្ទីពេទ្យ និងប៉ុស្តិ៍នគរបាល រដ្ឋបាលមហាលាភ។
តែទោះជាយ៉ាងក៏ពលរដ្ឋចង់អោយថ្នាក់លើអប់រំមន្ត្រីទាំងបួននាក់នោះជាសារធារណះមុខមហាជន បើសិនជាអាចដកបញ្ឃរជើងតែម្តងទៅមិនខ្វះ
ទេធនធានមនុស្ស និសិត្ស បញ្ញាវ័ន្ត ដែលជំនួសពួកគាត់ ពួកគាត់មិនពេញចិត្តសម្តី និងទង្វើរបស់មន្ត្រីទាំងបួននាក់នោះឡើយ ជួនការរាយការអោយបង្ក្រាបបទល្មើសវិញ អត់ធ្វើទេព្រោះជាឆ្នាំបាយរបស់គាត់។
អង្គភាព សារព័ត៌មាន រស្មីសំពៅមាស រួមជាមួយនឹង សារព័ត៌រស្មីនាគមាសយើង រិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ បើមានប្រតិ្តកម្មណាមួយ អង្គភាពយើងខ្ញុំរង់ចាំ ការបកស្រាយរៀងរាល់ម៉ោងធ្វើការដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន៕