សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ឃាត់ខ្លួនបុរសម្នាក់រួមនិងថ្នាំញៀន៤កញ្ចប់
ភ្នំពេញៈបុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួនយកទៅធ្វើការសាកសួរ បន្ទាប់ពីឆែកឆេររកឃើញនូវសារធាតុញៀនចំនួន៤កញ្ចប់តូច ។
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទី ទាប់ភ្លឺ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅចំនុចមុខផ្ទះគ្មានលេខ ផ្លូវ វ៉េងស្រេង ភូមិដំណាក់២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ពៅ ស្រ៊ុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដកហូតបាន ថ្នាំប្រភេទក្រាមសថ្លា ចំនួន៣កញ្ចប់តូច សង្ស័យថាជាសារធាតុញៀន ។
តាមសម្តី លោក ឯម ភារី នាយប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ បានអោយដឹងថា មុននិងឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើនេះបាន គឺកម្លាំងសមត្ថកិច្ចប៉ុស្ត៍នគរបាលស្ទឹងមានជ័យ៣ ព្រមទាំងរូបលោកផ្ទាល់ បានដឹកនាំកម្លាំង ល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើស និងការពារសុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ ខណះមកដល់ចំនុចខាងលើ ក៍ប្រទះឃើញ បុរសជាជនសង្ស័យខាងលើ បានដើរ តាមផ្លូវ ដោយមានអាកាប់កិរយាគួរអោយសង្ស័យ កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួននិងសុំធ្វើការត្រួតពិនិត្យ ក៍ស្រាប់តែប្រទះឃើញ ថ្នាំប្រភេទក្រាម សថ្លាចំនួន៣កញ្ចប់តូចនៅ ក្នុង ហោប៉ៅ ជនសង្ស័យ សង្ស័យជាសារធាតុញៀន ទើបនាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិនគរបាល តែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនោះ បានសារភាពថា ថ្នាំញៀនទាំងនេះ គឺរូបគេបានទិញ ពីបុរសម្នាក់ ទាំងអស់ ក្នុងតំលៃ ៥ម៉ឺនរៀល គោលបំណងយកទៅ ប្រើប្រាស់ជាមួយនិង មិត្តភក្ត័ ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួចហើយ ជនសង្ស័យព្រមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចកសាងសុំនុំរឿងបញ្ជួនខ្លួនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី ។