លោក​ យូ​ ថនដារ៉ា​ ស្វាគមន៍ “ជេីងឯកចុងភៅវ័យក្មេង​”​ សង្រ្កានឆ្នាំថ្មី២០១៩​ នៅវិទ្យាល័យឥន្រ្ទទេវី

ការប្រកួត “ជើងឯកចុងភៅវ័យក្មេង” ស្វាគមន៍សង្រ្កានឆ្នាំថ្មី២០១៩ នៅវិទ្យាល័យឥន្រ្ទទេវី
ភ្នំពេញ៖ កម្មវិធី ការប្រកួត <<ជើងឯកចុងភៅវ័យក្មេង>> បានប្រារព្វធ្វើឡើងរយះពេល៣ថ្ងៃ ៥-៦-៧ ខែចេត្រ សំរិទ្ធស័ក ព.ស២៦៦២ គ.ស២០១៩ នៅវិទ្យាល័យឥន្រ្ទទេវី ក្រោមវត្តមានលោក យូ ថនដារ៉ា ម្ចាស់ពានរង្វាន់ Master Chef Khmer ឆ្នាំ២០១៩ បានចូលរួម ជាគណៈកម្មការក្នុងកម្មវិធីនេះនឹង អង្រួនកម្មវិធីសង្រ្កានឆ្នាំថ្មីនេះ អោយកាន់តែមានភាព សប្បាយ រីករាយ បន្ថែមទៀត។
ឆ្លៀតក្នុងឪកាសអបអរសាទរមហាសង្រ្កានឆ្នាំថ្មីនេះ
ការប្រកួត <<ជើងឯកចុងភៅវ័យក្មេង>>នេះ នាថ្ងៃចុងក្រោយមាន៤ក្រុមដើម្បីធ្វើការប្រកួតយកជ័យលាភីលេខ១
ក្រុមទី១មកពីវិទ្យាល័យច្បារអំពៅ
ក្រុមទី២មកពីវិទ្យាល័យជាស៊ីមសាមគ្គី
ក្រុមទី៣មកពីវិទ្យាល័យភ្នំពេញថ្មី
ក្រុមទី៤មកពីវិទ្យាល័យទួលទំពូង។
ក្រុមទាំង៤នេះត្រូវប្រកួតប្រជែងគ្នាក្នុងវិញ្ញាសារធ្វើម្ហូប “កកូរត្នោតខ្មែរ” និង “បង្អែមត្នោតខ្មែរ” ដោយមានរយះពេល៩០នាទី។ ការប្រកួតនេះលោក យូ ថនដារ៉ា បានផ្តោតសំខាន់ទៅលើ “រសជាតិ” “អនាម័យ” “ពេលវេលា” និង “ការតុបតែងរចនាបថ” ។
ក្រោយពេលបញ្ចប់ការប្រកួត គណះកម្មការបានរកឃើញក្រុមដែលទទួលជ័យលាភី គឺក្រុមទី៣ មកពីវិទ្យាល័យភ្នំពេញថ្មី ។

ដោយឡែក ព្រឹត្ដិការសង្រ្កាន្ដឆ្នាំថ្មី នៅវិទ្យាល័យឥន្រ្ទទេវី នេះមានអ្នកចូលរួមកម្សាន្តយ៉ាងច្រើនកុះករ និងមានល្បែងកំសាន្តដូចជា “ទាញព្រ័ត្រមិត្ដភាព” “ល្បែងប្រជាប្រិយ” និង “របាំប្រពៃណីខ្មែរ” ៕