ស្លាប់ម្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់ព្រែកលៀប សមត្ថកិច្ចឃាត់ខ្លួនតៃកុងបានហើយ បន្ទាប់ពីរត់គេចទៅលាក់ខ្លួនក្នុងកំប្លោក
(ភ្នំពេញ) ៖ រថយន្តសាំងយ៉ុងមួយគ្រឿង បានបើកលឿនហើយបុកអ្នក បើកម៉ូតូមួយគ្រឿងកំពុងបើកឆ្លងផ្លូវបណ្តាលឲ្យស្លាប់ នៅមុខវត្តខ្ទរ សង្កាត់ព្រែកលៀប នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៦និង១៥នាទីព្រឹក ។
តាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា នៅចំណុចផ្លូវជាតិលេខ៦ មុខវត្តខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត សាំងយ៉ុង ពណ៌លឿង (អ្នកបើកបររត់គេចពីកន្លែងកើតហេតុ) ពាក់ស្លាកលេខ កំពង់ធំ 2A2384 បានបុកម៉ូតូឆ្លងផ្លូវ ម៉ាក់C125 ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ធំ 1H3432 (អ្នកបើកមិនស្គាល់អត្តសញ្ញាណ) ស្លាប់នៅកន្លែងកើហេតុ ។
បច្ចុប្បន្នករណីនេះ បានប្រគល់អោយចរាចរណ៍ក្រុងដោះស្រាយ ។
ប្រភពចុងក្រោយទើបទទួលបានបានឲ្យដឹងថា តៃកុងរថយន្តបង្កគ្រោះថ្នាក់នៅមុខវត្តខ្ទរបណ្តាលឲ្យស្លាប់មនុស្សនោះ សមត្ថកិច្ចព័ទ្ធចាប់បានហើយ គឺគេបានរត់គេចខ្លួនពួនក្នុងកំប្លោក ពេលនេះ សមត្ថកិច្ចកំពុងសាកសួរ ៕