អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់២ខ្នងទាំងព្រឹកព្រលឹម
សៀមរាប៖ មានករណីអគ្គីភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង ៤និង៣០នាទីដែលស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានមានប្រសាសន៍ថា៖ករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅសហគមខាងកើត(លើដីចំណីផ្លូវ១៥m មាន២៤គ្រួសារ ផ្ទះ១៩ខ្នងដែលរស់នៅ) ក្រុមទី១៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។
លោកបានបន្តទៀតថា ករណីនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង ដុយព្រីកង្ហា) ដែលធ្វើអោយរងការខូចខាត ផ្ទះចំនួន០២គ្រួសារ (២ខ្នង) ទី១-ឈ្មោះ ឈា ដាវី ភេទស្រី អាយុ៥០ឆ្នាំ មានពីរខ្នងផ្ទះ ធ្វើអំពីថ្មប្រក់ស័ង្កសី ០១គ្រួសារប្រវែង១០ម៉ែត្រx ៨ម៉ែត្រ ខូចខាតទាំងស្រុង និងសម្ភារៈប្រើប្រាស់មួយចំនួន។ ២-ឈ្មោះ ស៊ា ប៊ុនឡេង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរអ្នកគ្រប់គ្រង មានទីលំនៅបច្ចុប្បន្ននៅកន្លែងកើតហេតុ។
ក្នុងករណីអគ្គិភ័យនេះសមត្ថកិច្ចនគរបាលបង្ការពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញជួយអន្តរាគមន៍ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន បាញ់ពន្លត់មិនអោយឆេះរីករាលដាលតទៅមុខទៀត ៕