កម្មការិនីចំនួន១២នាក់ បានងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ កម្មការិនីចំនួន១២នាក់ បានងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ និងរថយន្តធុនធំ។ ឧបទ្ទវហេតុនេះបានកេីតឡេីងនៅថ្ងៃព្រហស្បតិ៍ ១៥ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៦នឹង២៧នាទី នៅចំណុចលើផ្លូវជាតិលេខ៤៤(១៣១-១៣២) ស្ថិតក្នុងភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាមុនពេលកេីតហេតុ
មានរថយន្ត១គ្រឿងម៉ាក Hyundai Mighty ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1411 បើកបរដោយឈ្មោះ សាម ចន្ធី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិច្រកខ្លុង ឃុំមនោរម្យ ស្រុកថ្ពង ធ្វើដំណើរទិសដៅពីលិចទៅកើត ដឹកកម្មករចំនួន៤៩នាក់ ស្រី៤៤នាក់ ក្នុងនោះមានធ្វើការនៅរោងចក្រ ចំនួន៣គឺ ១.រោងចក្រហ្គោលឌិនអាប់ភីរា (GA) ២.រោងចក្រហើរាយ៍ហ្សិន (ការបូប) និង៣.រោងចក្រខាយណេង រោងចក្រទាំង ៣ស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មកដល់ចំណុចខាងលើ បានទៅប៉ះកៀជាមួយ រថយន្ត១គ្រឿងម៉ាក Hino ពណ៌ សំបកឳឡឹក ពាក់ស្លាក លេខ ស្វាយរៀង 3A-0530 ដែលកំពុងធ្វើដំណើក្នុងទិសដៅបញ្រ្ចាសទិសគ្នា អ្នកបើកបរមិនស្គាល់ឈ្មោះ បណ្តាលឲ្យគ្រោះថ្នាក់មនុស្សរបួសធ្ងន់៨នាក់ស្រី និងរបួសស្រាលមនុស្ស៤នាក់ ស្រី។
អ្នកទាំង១២នាក់រស់នៅភូមិច្រកខ្លុង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ចំពោះអ្នកបើកបររថយន្តដឹកកម្មករ និរថយន្ត ២គ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីចាត់ការតាមនីតិវិធី ៕