ម្ចាស់​រថយន្ដ​បង្ក​ម៉ាក​Rang​ Rover​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-7777​ ឈ្មោះ​ យិ​ន​ ង្គិ​ច​ បាន​យល់ព្រម​ចូលខ្លួន​មក​ដោះស្រាយ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ហើយ​

​ភ្នំពេញ​៖​ លោក​វរសេនីយ៍ឯក​ សែ​ម​ គ​ន្ធា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ ម្ចាស់​រថយន្ដ​បង្ក​ឈ្មោះ​ យិ​ន​ ង្គិ​ច​ បាន​យល់ព្រម​ចូលខ្លួន​មក​ដោះស្រាយ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ហើយ​ បន្ទាប់​ពី​មានការ​រិះគន់​ពី​មហាជន​ជា​ច្រើន​ ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកនាយ​ការិយាល័យ​បន្ត​ថា​ឈ្មោះ​ យិ​ន​ ង្គិ​ច​ ដែល​ជា​ម្ចាស់​រថយន្ដ​នោះ​ មិន​ទាន់​បាន​បញ្ជាក់​ថា​ នរណា​ជា​អ្នក​បើករថយន្ដ​ ទៅ​បុក​និស្សិត​ឆ្នាំ​ទី​៤​ ទៅ​បុក​ផ្ទុប​ជញ្ជាំង​ស្លាប់​យ៉ាង​អ​នោ​ច​អ​ធ័​ម​នោះ​ទេ​។​

​សូម​បញ្ជាក់​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧​ កែង​នឹង​ផ្លូវ​លេខ​៥២៨​ ក្នុង​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ មាន​រថយន្ត​ Rang​ Rover​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-7777​ មួយ​គ្រឿង​ បាន​បើក​លឿន​ ហើយ​ទៅ​បុក​នារី​រង​គ្រោះជា​និស្សិត​នៅ​សាលា​ផា​រ៉ា​ហ្គ​ន​ ខណៈ​នាង​កំពុង​បើក​ម៉ូតូ​ បណ្តាល​ឲ្យ​ទាំង​ម៉ូតូ​និង​មនុស្ស​ប៉ើង​ដូច​សំឡី​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។​ ករណី​នេះ​ ត្រូវ​គេ​បាន​ទម្លាយ​តាម​រយៈ​វី​ដេ​អូ​សុវត្ថិភាព​មួយ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ដែល​មើលទៅ​កើតឡើង​យ៉ាង​រន្ធត់​ នាំ​ឲ្យ​ម្នាក់ៗ​ប្រកាស​ថ្កោលទោស​ ខ្លាំងៗ​ និង​សុំ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជន​បង្ក​ឲ្យ​បាន​។​

​នារី​រង​គ្រោះ​មានឈ្មោះ​ ឌុំ​ រី​ដា​ អាយុ​២២​ឆ្នាំ​ ស្រុក​កំណើត​ភូមិ​កំពង់​ដំរី​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ ដែល​ត្រូវ​ឪពុក​ម្តាយ​របស់​នាង​បាន​ប្រាប់​ថា​ ជា​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ ម្នាក់​ខាង​អក្សរសាស្ត្រ​ខ្មែរ​ រហូត​ទទួល​បាន​អាហារូបករណ៍​នៅ​សាលា​ «​ផា​រ៉ា​ហ្គ​ន​»​ តែ​ម្តង​។​ សម្រាប់​អ្នក​បើករថយន្ត​បង្ក​វិញ​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ ជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ តាម​ចាប់ខ្លួន​ផង​ដែរ​ បើ​ទោះបី​ម្ចាស់​រថយន្ត​មានឈ្មោះ​ យិ​ន​ ង្គិ​ច​ បាន​ចេញ​មុខ​មក​ប្រកាស​ទទួលខុសត្រូវ​ទាំងស្រុង​ ចំពោះ​មុខ​សមត្ថកិច្ច​ និង​គ្រួសារ​ជន​រង​គ្រោះ​ក៏​ដោយ​នោះ​។​

​ដោយឡែក​ រថយន្ត​បង្ក​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ប្រទះ​ឃើញ​នៅ​តាម​បណ្តោយ​ផ្លូវ​សឡា​ (៣៧១)​ សង្កាត់​ស្ទឹង​មាន​ជ័យ​៣​ ខណ្ឌមានជ័យ​ នា​កណ្តាលរាត្រី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ ហើយ​ក៏​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​បន្ត​ទៀត​ និង​តាម​ស្វែងរក​អ្នក​បើក​មក​ទទួលទោស​តាម​ច្បាប់​ ៕