ក្រុមការងារស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញមកគោរពវិញ្ញាណក្ខន្ធ សពជនរងគ្រោះ ដែលបានទទួលមរណៈ ក្នុងករណី ឃាតកម្មនិងអំពើលួចមានស្ថានទម្ងន់ទោស កាលប៉ុន្មានថ្ងៃមុន

ក្រុងសៀមរាប:នៅវេលាម៉ោង០៨:០០នាទីព្រឹកថ្ងៃទី២៣ខែមិនាឆ្នាំ២០១៨នេះ នៅចំណុចក្រុមទី០៩ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្រុមការងារស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជានិងសប្បុរសជនជប៉ុន រួមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ឹម ចាន់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ រត់តាក់ស៊ី ដែលបានទទួលមរណៈ ក្នុងករណី បទឃាតកម្មនិងអំពើលួចមានស្ថានទម្ងន់ទោស (សម្លាប់ប្លន់យករថយន្ត) ដែលបង្ករឡើងដោយជនជាតិជប៉ុន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧:០០នាទី ត្រង់ចំណុចខាងលិចជាប់ស្ថានីយថ្លឹងរថយន្តស្រុកពួក ស្ថិតនៅភូមិថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។