កម្លាំងសមត្ថកិច្ចឆ្មក់ចូលផ្ទះម៉ាស្សាកោសជប់ “បាតដៃប្រសប់១៦៨
ខេត្តកណ្តាល ៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា ទីតាំងផ្ទះម៉ាស្សាកោសជប់ដុសស្លែមួយកន្លែងយីហោ «បាតដៃប្រសប់១៦៨» មានបង្កប់សេវាបម្រើផ្លូវភេទ ត្រូវបាននគរបាលការិយាល័យប្រឆាំងជួញដូរផ្លូវភេទនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក រស់ សាវិន ប្រធានការិយាល័យនិងអង្គការមេត្រីអន្តរជាតិសហការណ៍ជាមួយកំលាំងព្រហ្មទណ្ឌក្រុងតាខ្មៅ ប៉ុស្តិ៍តាខ្មៅ និងអាជ្ញាធរភូមិសង្កាត់ បានចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនស្ត្រីចំនួន៧នាក់ ព្រមទាំងបុរសម្នាក់ជាម្ចាស់ទីតាំងផងដែរ ។
ក្នុងពេលចុះឆែកឆេរទីតាំងម៉ាស្សាកោសជប់ខាងលើ សមត្ថកិច្ចក៏បានរកឃើញវត្ថុតាងមួយចំនួនមានជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនផងដែរ។
ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែមិនាឆ្នាំ២០១៩ នៅចំណុចផ្ទះម៉ាស្សាកោសជប់យីហោ បាតដៃប្រសប់១៦៨ ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ម្ចាស់ទីតាំងផ្ទះម៉ាស្សាកោសជប់ខាងលើ ឈ្មោះកាន់ កាឌី ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។