ចុម! ពលរដ្ឋរកសាលាសង្កាត់ចោមចៅទី៣អត់ឃេីញព្រោះលោកចៅសង្កាត់រវល់ពេកភ្លេចដាក់ផ្លាក់ឱ្យពលរដ្ឋដឹង…

បងប្អូនកុំសង្ឃឹមថា​ រកសាលាសង្កាត់ចោមចៅទី៣ឃេីញអោយសោះ​ ព្រោះលោក​ វ៉ា​ សាវឿន​…!

យោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៃការបែងចែកសង្កាត់ចោមចៅជា ០៣ សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប៉ុន្តែសាលាសង្កាត់ចោមចៅ​ នៅតែជាសាលាសង្កាត់ចោមចៅដដែល​ រហូតមកដល់ពេលនេះមិនទាន់មានការកែទម្រង់ផ្លាកសញ្ញាអោយទៅជាសង្កាត់ចោមចៅ៣នៅឡេីយទេ​ ដោយឡែកសាលាសង្កាត់ចោមចៅទី១​ សាលាសង្កាត់ចោមចៅទី២បានធ្វេីរួចហេីយ​មកដល់ពេលនេះ​ នៅឡេីយតែសាលាចោមចៅ៣តែប៉ុនណ្ណោះ​ តេីនេះមកពីមូលហេតុអ្វី?​

ដូចអ្វីដែលប្រជាពលរដ្ឋបានឃេីញកន្លងមកហេីយថា​ លោក​ វ៉ា​ សាវឿន​ ដែលបានឡេីងកាន់តំណែង​ជាប់​នឹង​ដៃ​ជាចៅសង្កាត់ចោមចៅទី៣​ ក្រោយ​ពីបក្ស​ប្រឆាំង​រលាយ​បាត់​ទៅ​។ កន្លងមកនៅពេលដែលព័ត៌មានចុះផ្សាយ​ រិះគន់-ស្ថាបនា​ ពីបញ្ហានានាដូចជា៖​សណ្តាប់ធ្នាប់​-អនាម័យ​-បរិស្ថាន​ លោក​ វ៉ា​ សាវឿន​ មួយរូបនេះមិនដែលបេីកបេះដូងទទួលយកការរិះគន់នេះទេ​ តែផ្ទុះទៅវិញបែជាប្រពាក្យសំដី​ គ្រោគ្រាធមិនសមជាមន្រ្តីរបស់សាលាខណ្ឌពោធិ៍សែនជ័យឡេីយ​។

ជាក់ស្តែងសូម្បីតែផ្លាកសញ្ញាសង្កាត់ចោមចៅ​ ដែលជា​ ក្លោងទ្វា​ចេញចូលសង្កាត់រាល់ថ្ងៃ​ រាជរដ្ឋភិបាលរាជធានីភ្នំពេញ​ តំរូវអោយជាសង្កាត់ចោមចៅ៣វិញ​ តែលោក​ វ៉ា​ សាវឿន​ ក៏មិនយកភ្នែកមេីលសាលាសង្កាត់ខ្លួនឯងដែរ​ ឬមេីលឃេីញហេីយ​ តែធ្វេីជាមេីលមិនឃេីញ​ ឬខ្លាចអស់លុយ?

សូមបញ្ជាក់ថា​ សាលាសង្កាត់ចោមចៅ នៃខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបំបែកជា០៣គឺ សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ ដូចខាងក្រោមៈ
សង្កាត់ចោមចៅទី១ មានភូមិចននួន០៨ គឺភូមិគោកចំបក់ ភូមិទូលពង្រ ភូមិត្រពាំងរំចេក ភូមិចោមចៅ១ ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៣ ភូមិត្រពាំងថ្លឹង៤។
សង្កាត់ចោមចៅទី២ មានភូមិចំនួន១៦ គឺភូមិថ្មគោល១ ភូមិថ្មគោល២ ភូមិថ្មគោល៣ ភូមិចោមចៅ២ ភូមិចោមចៅ៣ ភូមិជ្រៃកោង ភូមិល្វា ភូមិព្រៃល្ង ភូមិព្រៃស្ពឺ ភូមិព្រៃកំបុត ភូមិដំណាក់ត្រយឹង ភូមិស្រែជំរៅ ភូមិកប់គង ភូមិក្រាំងដូនទៃ ភូមិព្រៃសណ្ដែក និងភូមិព្រៃព្រីងខាងត្បូង។
សង្កាត់ចោមចៅទី៣ មានភូមិចំនួន ១៤គឺ ភូមិព្រៃទា១ ភូមិព្រៃទា២ ភូមិព្រៃជីសាក់ ភូមិត្រពាំងពោធិ៏ ភូមិព្រៃព្រីងខាងជើង១ ភូមិព្រៃព្រីងខាងជើង២ ភូមិព្រៃព្រីងខាងត្បូង២ ភូមិថ្នល់បំបែក ភូមិជម្ពុវ័ន១ ភូមិជម្ពុវ័ន២ ភូមិព្រៃស្វាយ ភូមិអង្គកែវ ភូមិអង្គ និងភូមិអូរដឹម។

សូមជំរាបជូនប្រជាពលរដ្ឋទាំងអស់អោយបានដឹងថា​ សាលាសង្កាត់ចោមចៅទី៣មានទីតាំងនៅតាមបណ្តោផ្លូវជាតិលេខ៤​ ស្ថិតនៅភូមិថ្នល់បំបែក​ ចំងាយពីរវង្វង់មូលចោមចៅប្រហែលជាង២០០ម៉ែត្រ បច្ចុប្បន្នស្លាកសញ្ញាក្លោងទ្វានៅជាសង្កាត់ចោមចៅនៅឡេីយទេ​ មិនទាន់ផ្លាស់ប្តូរទៅជាសង្កាត់ចោមចៅ៣ទេ៕