សាហាវ, មែនបាញ់៤គ្រាប់ប្លន់យកម៉ូតូសេ១២៥សេរីឆ្នាំ២០១៧មិនបានសម្រេចនៅខណ្ឌពោធិសែនជ័យទាំង

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានជនសង្ស័យប្រដាប់អាវុធហៅម៉ូតូឌុបជិះមកបាប្លន់បាញ់ត្រូវចំក្បាល១គ្រាប់និងកដៃចំនួន១គ្រាប់បណ្តាលឱ្យរងរបួសធ្ងន់។

ហេតុការណ៏បាញ់ប្លន់បុរសរត់ម៉ូតូឌុបខាងលើនេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០១៩ស្ថិតនៅផ្លូវបេតុងភូមិគោកចំបក់សង្កាត់ចោមចោទី១ខណ្ឌសែនជ័យ។
ជនរងគ្រោះខាងលើមានឈ្មោះសុខ ជា អាយុ​២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលម្តុំផ្សារត្រពាំងថ្លឹង។
យោងតាមសម្តីជនរងគ្រោះខាងលើបានឱ្យដឹងថាមុនពេលកើតហេតុរូបគាត់បានអង្គុយរត់ម៉ូឌុបនៅមុខផ្សារឯករាជ្យ៣ដើម្បីរងចាំហៅម៉ូយខណះនោះជនសង្ស័យក៏បានហៅម៉ូតូជនរងគ្រោះឱ្យដឹកទៅម្តុំលក់ទឹកត្នោតជូរម្តុំខាងក្រោយរោងចក្រកាណាឌីយ៉ាក្នុងតំលៃ៤០០០រៀល។
លះមកដល់កន្លែងស្ងាត់ជនសង្ស័យបានចុះពីលើម៉ូតូដកកាំភ្លើងបាញ់សំដៅមកលើជនរងគ្រោះចំនួន៤គ្រាប់ដោយជនរងគ្រោះស្តាយម៉ូតូរបស់ខ្លួនដែលខំសន្សំ លុយទំរាំនិងទិញបានទើបសម្រេចចិត្តវាយប្រតាយប្រតបគ្នាជាមួយជនសង្ស័យផ្អើលដល់ក្រុមជាងសំណង់ចេញមកជួយខណះពេលដែលជនសង្ស័យឃើញដូច្នេះក៏បានរត់បន្សល់ទុកនៅអាវុធខ្លីម៉ាករ៉ូលឡូមួយដើមនិងគ្រាប់ចំនួន៤គ្រាប់ដែលជ្រុះនៅក្បែរកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកប្រមូលយកកាំភ្លើងនិងគ្រាប់ដែលជាវត្ថុតាងនិងដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យយកមកផ្តន្ទារទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕ភ្នំ ព្រឹក្ស