BREAKING NEWS: នាយឧត្តមសេនីយ៍​ នេត សាវឿន៖ ឧកញ៉ា​ គិត​ ធាង ត្រូវបាននាំខ្លួនតាមដីកាតុលាការ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀននៅក្លឹបកំសាន្តរ៉ុក

BREAKING NEWS: នាយឧត្តមសេនីយ៍​ នេត សាវឿន៖ ឧកញ៉ា​ គិត​ ធាង ត្រូវបាននាំខ្លួនតាមដីកាតុលាការ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀននៅក្លឹបកំសាន្តរ៉ុក

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន នៅមុននេះបន្តិចឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនឧកញ៉ា​ គិត​ ធាង ម្ចាស់ក្លឹបកំសាន្តរ៉ុក ពាក់់ព័ន្ធរឿងគ្រឿងញៀន តាមដីការបស់តុលាការ។

នាយឧត្តមសេនីយ៍​ នេត សាវឿន បានថ្លែងប្រាប់អង្គភាពព័ត៌មាន នៅដឹងថា៖ «កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុវត្តតាមដីការបស់តុលាការ ដោយនាំខ្លួនលោកឧកញ៉ា គិត ធេង (ម្ចាស់ក្លឹបកំសាន្តរ៉ុក) នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀន នៅមជ្ឈមណ្ឌលកំសាន្តរ៉ុក»។ នៅពេលនេះលោកឧកញ៉ា គិត ធាង កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»។