បុរសជនជាតិចិន្នាក់ត្រូវបានដេកស្លាប់ដោយមានស្នាមអាករក្នុងបន្ទប់រោងចក្រ “សឺពីយ៉ា” ខណ្ឌពោធិ៍សែនជ័យ
ចេះតែឆ្ងល់ ! ទូរស័ព្ទមិនលើក ឆាតក៏មិនឆ្លើយតប មកដល់ទើបដឹងថាស្លាប់ដោយមានស្នាម អារក
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានមិត្តភ័ក្ររួមការងារ ចូលទៅប្រទះឃើញស្លាប់នៅក្នុងបន្ទប់ មានស្នាមអារក ឈាមហូរឡើងកក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ កន្លែងសម្រាក ឃ្លាំងក្នុងបរិវេណរោងចក្រ សឺពីយ៉ា ខេមបូឌែ ហ្គាមេន ដែលមានទីតាំងស្ថិតនៅ តាមផ្លូវលំ ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
តាមព័ត៌មានបឋម បាន្យដឹងថា កន្លែងឃ្លាំងស្តុកឥវ៉ាន់រោងចក្រខាងលើ ជនរងគ្រោះស្នាក់នៅគ្នា២នាក់ ហើយកាលពីយប់ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ ជនជាតិចិនម្នាក់ មិនបានស្នាក់នៅជាមួយឡើយ រវល់តែ ទៅដកផ្ទះសង្សារ ពេញមួយថ្ងៃ ហើយព្យាយាមទូរស័ព្ទ មកជនរងគ្រោះ តែមិនលើកទទួល ឆាតក៏មិនឆ្លើយតប រហូតមកដល់យប់ថ្ងៃទី១០ ខែមិនា មុនភ្ញាក់ផ្អើល ជនជាតិចិនម្នាក់ ជាមិត្តរួមការងារ ស្នាក់នៅជាមួយជនរងគ្រោះរូបនោះ បានត្រឡប់មកដល់រោងចក្រវិញ បន្ទប់ឃ្លាំងកន្លែងដេកសម្រាកនោះ ត្រូវបានជាប់សោ ព្យាយាមទូរស័ព្ទរកជនរងគ្រោះ តែមិនលើក ទើបហៅសន្តិសុខ មកជួយ ផ្លោះ របងចូល ហើយគាស់ទ្វារ ចូលក្នុងបន្ទប់ ទើបប្រទះឃើញ ជនរងគ្រោះ ដេកស្លាប់ មានស្នាមអារក ឈាមហូរកក់បាត់ទៅហើយ ឆោឡោរាយការណ៍ប្រាប់ស្ត្ថកិច្ច ។
ភ្លាមៗសមត្ថកិច្ច ទាំងមូលដ្ឋាន ទាំងជំនាញ ចុះទៅកំពុងធ្វើការ ពិត្យជាក់ស្តែង ដើម្បីធ្វើការស្រាវជ្រាវជុំវិញករណីខាងលើ ៕