ការដ្ឋានសំណង់របស់ក្រុមហ៊ុនចិន មួយកន្លែងក្នុងខេត្តព្រះសីហនុ ត្រូវបានបាក់ស្រុតគ្រឹះក្រោម បណ្តាលឲ្យ…
បេតុងគ្រឹះការដ្ឋានសំណង់របស់ក្រុមហ៊ុន ចិន មួយកន្លែង ដែលទើបនឹងចាប់ផ្តើម សាងសង់ផ្នែកគ្រឹះក្រោម ត្រូវបានបាក់ស្រុត បណ្តាលឲ្យកម្មករម្នាក់ជាជនជាតិចិនបានរងរបួស។ ហេតុការនេះបានកើតឡើង នៅវេលាម៉ោង០៩នឹង ៣០នាទីព្រឹក ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងចំណុច ភូមិ ០៤ សង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ។ ជនរងគ្រោះក្រោយកើតហេតុត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចំការចេកក្រុងព្រះសីហនុ។
បើតាមសន្តិសុខយាមនៅកាដ្ឋានសំណង់ខាងលើបាននិយាយប្រាប់ឲ្យដឹងថាបេតុង គ្រឹះដែលបាក់ស្រុតនេះ គឺជាបេតុងគ្រិះទើបនឹងចាក់ថ្មី ។ ចំពោះ ជនរងគ្រោះនៅមុនពេលកើតហេតុគេឃើញគាត់ ចុះទៅកន្លែងបេតុងដែលបានស្រុតនោះ រៀបចំចងដែកដើម្បីបណ្តុះសសរថ្មីបន្ថែមទៀត ប៉ុន្តែចែដន្យ ក្នុងពេលជនរងគ្រោះកំពង់បំពេញការងារក៏ស្រាប់តែបេតុង ដែលគាត់ជាន់ពីលើនោះបានបាក់ស្រុតចុះទៅក្រោមតែម្តង ។
តាមប្រភពពីមន្ទីរពេទ្យបង្អែកអោយដឹងថាជនរងគ្រោះមិនធ្ងន់ធ្ងរដល់អាយុជីវិតទេ ពេលនេះ ក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ ៕