គួអោយអាណិតណាស់ កម្មកររោងចក្រW&Dម្នាក់កំពុងឈធ្វើកូដកម្មស្រាប់តែខ្អួតធ្លាក់ឈាមពេញថ្នល់

ពិតជាគួរឲ្យអាណិតណាស់! កម្មកររោងចក្រW&Dម្នាក់ កំពុងឈរធ្វើកូដកម្មស្រាប់តែខ្អួតធ្លាក់ឈាមពេញថ្នល់

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង​ខណៈដែលបុរសម្នាក់ ក្នុងចំណោមកម្មកររោងចក្រ W&D ដែលមានជំងឺប្រចាំកាយ បានឈរធ្វើកូដកម្មនៅខាងមុខរោងចក្រ សុំកិច្ចអន្តរាគមន៍រកដំណោះស្រាយបញ្ហាការងារ ដែលថៅកែបញ្ឈប់កម្មករ ស្រាប់តែអាការៈជំងឺរើឡើង រហូតក្អួតឈាមធ្លាក់ទាំងថ្លុក។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខរោងចក្រW&D ផ្លូវ២១៧ ក្នុងភូមិឬស្សីទី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
**ជនរងគ្រោះមានឈ្មោះទូច សំអូន ភេទប្រុស
អាយុ៣៩ឆ្នាំមុខរបបរកម្មកររោងចក្រស្នាក់នៅ
ផ្ទះជួលភូមិឫស្សីសង្កាត់ស្ទឹងមានជ័យទី៣
សូមបញ្ជាក់ផងដែរថា កម្មកររោងចក្រ W&D ខាងលើនេះ បានផ្ទុះការតវ៉ាទាមទាររកដំណោះស្រាយការងារ ជាច្រើនខែណាស់មកហើយ តែមិនទាន់ទទួលបានលទ្ធផលនោះទេ ទើបពួកគាត់នៅតែបន្តធ្វើកូដកម្មនៅខាងមុខរោងចក្រជារៀងរាល់ថ្ងៃ លុះនៅព្រឹកកើតហេតុ ស្រាប់តែមានបុរសម្នាក់ ដែលជាកម្មកររោងចក្រខាងលើ កំពុងឈរតវ៉ាជាមួយគ្នា ស្រាប់តែក្អួតចេញមកតាមមាត់សុទ្ធតែឈាមប្រឡាក់ពេញខ្លួនប្រាណ ហើយភ្លាមៗត្រូវបានបញ្ជូនទៅនៅមន្ទីរពេទ្យបសសតែពេទ្យមិនយកចិត្តទុកដាក់មើលទើបបងប្អូនកម្មករយកត្រឡប់មកផ្ទះជួលសំរាកវិញ ពិតជាគួរឲ្យអាណិតអាសូរខ្លាំងណាស់ពេលនេះគាត់មិនមានលុយកាក់ណាមើលខ្លួនទេសង្ឃឹមមានសប្បរសជនណាមានចិត្តអាណិតអាសូជួយគាត់ផង។